
ប៉ូលិស ប្រេស៊ីល កំពុងស្វែងរកនិស្សិតចិត្តវិទ្យាម្នាក់អាយុ ២៤ ឆ្នាំ ដែលបាត់ខ្លួនដោយមិនដឹងមូលហេតុ បន្សល់ទុកបន្ទប់មួយដែលតុបតែងដោយឯកសារផ្សេងៗដ៏អាថ៌កំបាំង រួមជាមួយនឹងរូបចម្លាក់មនុស្សបូរាណ ។
និស្សិតឈ្មោះ Bruno Borges រស់នៅក្នុងរដ្ឋ Acre ភាគខាងលិចប្រទេស ប្រេស៊ីល បានបាត់ខ្លួន ក្រោយពីតុបតែងបន្ទប់ដោយយកឯកសារអាថ៌កំបាំងផ្សេងៗមកបិទលើជញ្ជាំង តុ ទូ រហូតដល់កម្រាលឥដ្ឋ និងមានរូបចម្លាក់អ្នកបួសជនជាតិ អ៊ីតាលី ម្នាក់ និងរូបភាពអ្នកទស្សនវិជ្ជា Giordano Bruno នៅកណ្ដាលបន្ទប់ ព្រមទាំងមានគម្ពីរសាសនានៅតាមជញ្ជាំង ។ សារព័ត៌មានក្នុងតំបន់ផ្សាយថា បន្ទប់របស់ Bruno Borges តុបតែងដោយចំណាយប្រាក់ប្រមាណ ៦ ពាន់ដុល្លារ ។

ឪពុកម្ដាយរបស់ និស្សិត Bruno Borges និយាយថា កូនប្រុសរបស់ពួកគេបាត់ខ្លួន ប៉ុន្តែបន្សល់ទុកសោ និងឯកសារជាច្រើនព្រមទាំងសៀវភៅមួយចំនួន។ ឪពុកម្ដាយរបស់និស្សិតបញ្ជាក់ថា កិច្ចការរៀបចំបន្ទប់នោះចំណាយពេល ២២ ថ្ងៃ នៅពេលដែលកូនប្រុសរបស់ពួកគេសម្រាកថ្ងៃវិសមកាល ។ បងប្អូនប្រុសស្រីរបស់ Bruno Borges ស្ថិតនៅក្នុងផ្ទះនោះ ក្នុងថ្ងៃបាត់ខ្លួន ប៉ុន្តែឪពុកម្ដាយបានចេញក្រៅផ្ទះ ហើយបងប្អូនរបស់ Bruno Borges នឹកស្មានថា Bruno Borges ចាក់សោនៅក្នុងបន្ទប់ ។
ប្រភពៈ aol

