Sponsor
Pisey

សិល្បៈ ៖ រឿងរ៉ាវ​ស្នេហា​ក្រឡាប់​ចាក់​ប្ដី​ប្រពន្ធ​អ្នក​សិល្បៈ ​ឈិន សុធារី​ និង​លោក​ សុណ្ណ ​មករា​ បាន​កើត​ឡើង​ញយ​ដង​មក​ហើយ​ ប៉ុន្តែ​ពួក​គេ ​ឈ្លោះ​ហើយ​ត្រូវរ៉ូវ​គ្នា​វិញ​ៗ​ ជាក់ស្ដែង​ថ្មី​នេះ​ក្រោយ​ពី​ជម្លោះ​កើតឡើង​ដោយ​សារ​ ​ឈិន សុធារី​ តាម​ទាន់​ប្ដី​នាំ​ស្រី​ក្មេង​ឡើង​ផ្ទះសំណាក់​នៅ​ភ្នំពេញ​ថ្មី​មិនទាន់​ស្ងប់​ផង ​តារា​មួយ​គូ​នេះ​ក៏​ទើប​កើត​មាន​បញ្ហា​ធំ​មួយ​ទៀត​ រហូត​លោក​ សុវណ្ណ មករា ​ដើរ​ចេញ​ពី​ផ្ទះ ​និង​សរសេរ​សារ​ដ៏​ភ្ញាក់ផ្អើល​ ​សុំ​ដើរ​ចេញ​ពី​ជីវិត​ប្រពន្ធ​កូន​ និង​ថែម​ទាំង​បញ្ជាក់​ថា​ ឈិន សុធារី​ ជា​អតីត​ភរិយា​ថែម​ទៀត​។ តែ​ទោះជា​កំពូល​ប្ដី​បែប​នេះ​ក្ដី​ ក៏​នាង​នៅ​តែ​រំពឹង​លោក​ប្ដី​កែប្រែ​ និង​វិល​វិញ​។

មជ្ឈដ្ឋាន​អ្នក​សិល្បៈ​ និង​ទស្សនិកជន​​តាម​ដាន​រឿងរ៉ាវ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ​តែង​បង្ហាញ​ការ​អាណិត​អាសូរ​ដល់​ ឈិន សុធារី​ ដោយ​យល់​ថា​​ នាង​មាន​កម្ម​ត្រូវ​រងទុក្ខ​ផ្លូវ​ចិត្ត​ផ្ទួនៗ​ ព្រោះ​តែ​កំពូល​ប្ដី​មាន​ស្រី​ថ្មី​ឥត​ល្ហែ ហើយ​ពេល​កើត​រឿង​ម្ដងៗ​នាង​មិន​ត្រឹម​តែ​បង្ហូរ​ទឹកភ្នែក​ស្ទើរ​ខ្សោះ​ខ្លួន​ប៉ុណ្ណោះ​ទេ ​មាន​ពេល​ខ្លះ​ក៏​ទទួល​រង​របួស​ស្នាម​ជាំ​ពេញ​ខ្លួន​ផង​ដែរ​។

 យ៉ាងណាមិញ​រឿងរ៉ាវ​ចុងក្រោយ​នេះ​ដ្បិតតែ​ប្ដី​ប្រពន្ធ​ពួកគេ​មិន​បាន​ប្រាប់​រឿងរ៉ាវ​ក្នុង​គ្រួសារ​ធំ​កម្រិត​ណា​ក្ដី​ ប៉ុន្តែ​នៅ​ពេល​លោក​ សុវណ្ណ មករា​ ឈាន​ជើង​ដើរ​ចេញ​ពី​ផ្ទះ​ និង​បាន​ចេញ​សារ​សុំ​បែក​ផ្លូវ​ និង​វាយ​ប្រហារ​បេះដូង​ ឈិន សុធារី ​ដោយ​ពាក្យ​ "អតីត​ប្រពន្ធ​" នោះ​ មាន​មតិ​ជា​ច្រើន​គិត​ថា​ ចំណង​ប្ដី​ប្រពន្ធ​អ្នក​សិល្បៈ​ពីរ​នាក់​នេះ ​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​ទេ ​គឺ​អាច​នឹង​ចប់​ត្រឹម​នេះ​។

ទោះ​យ៉ាង​ណា​មតិ​ខាង​លើ​​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ សម្រាប់​ការ​ឆ្លើយតប​ពី​ ឈិន សុធារី​ ជា​មួយ​លោក​ តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​ Kqube.net​ នៅ​មុន​នេះ​បន្តិច​ ​អ្វីៗ​មិន​ដូច​ការ​គិត​ទុក​របស់​អ្នក​គាំទ្រ​ឡើយ ​គឺ​នាង​បាន​ប្រាប់​ថា ​សម្រាប់​រឿងរ៉ាវ​ពេល​នេះ​នាង​ក៏​បង្ហូរ​ទឹកភ្នែក​មិន​ខុស​ពេល​មុន​ៗ​ដែរ​ តែ​នាង​មិន​អស់​ចិត្ត​ ហើយ​ក៏​មិន​ទាន់​ថា ​ពួក​យើង​បែក​គ្នា​ដែរ​ ព្រោះ​មនុស្ស​យើង​ម្នាក់ៗ​មិន​ថា​ខ្លួន​នាង​ ឬ​ប្ដី​ទេ ​តែង​មាន​កំហុស​ គ្រាន់​តែ​អ្នក​នោះ​ចេះ​កែ​ខ្លួន​ឬ​អត់​។

ឈិន សុធារី​ បន្ត​ថា​ សម្រាប់​សារ​ដែល​​ប្ដី​នាង​សុំ​បែក​ និង​បាន​ហៅ​នាង​ជា​អតីត​ប្រពន្ធ​ ​ធ្វើ​ឲ្យ​នាង​និយាយ​មិន​ចេញ​ទេ​ ព្រោះ​ពួក​យើង​មិន​ដែល​បាន​លែង​គ្នា​ទេ ដូច្នេះ​ហើយ​នាង​មិន​អស់​ចិត្ត​ និង​រំពឹង​ថា​ ថ្ងៃ​ណា​មួយ​គាត់​នឹង​កែ​ខ្លួន ​វិល​រក​ប្រពន្ធ​កូន ​ហើយ​នាង​ក៏​មិន​ប្រកាន់​អូស​ដំណើរ​អី​ដែរ​ គឺ​ជូន​តាម​បំណង​ដែល​គាត់​ចង់​សប្បាយ​ គឺ​នាង​ស្ម័គ្រចិត្ត​​ទទួល​យក​គ្រប់យ៉ាង​ឲ្យ​តែ​ប្ដី​សប្បាយ​ចិត្ត​ ហើយ​បើ​គាត់​ចង់​ធ្វើ​អ្វី​ធ្វើ​ចុះ៕​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor