Sponsor
Pisey

ខេត្ត​ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង នៅ​ថ្ងៃទី19 ខែមេសា ឆ្នាំ2017 វេលា​ម៉ោង 00:30នាទី លើផ្លូវ​វិថី​ឯករាជ្យ ត្រង់ចំណុច មុខ​ផ្សារ​អូរ​រ៉េ​ន ស្ថិតនៅ​ក្នុងភូមិ2 សង្កាត់​លេខ4 ក្រុង/ខេត្ត​ព្រះសីហនុ ដែល​បង្កដោយ​ខ្លួនឯង រថយន្ត 1គ្រឿង​ម៉ាក TOYOTA  ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BB-5858 ជិះ​គ្នា​ចំនួន 2នាក់ ជនជាតិ ចិន មាន​ទិសដៅ​ពី តោ​ពីរ ឆ្ពោះទៅ ផ្សារលើ លុះដល់​ចំណុច​ខាងលើ បាន​ជ្រុល​ចង្កូត​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស 1នាក់ និង​រងរបួស​ធ្ងន់​មនុស្ស​ចំនួន 1នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ចាក់អង្រែ។ រីឯ​វត្ថុតាង​រថយន្ត 1គ្រឿង​កម្លាំង​ជំនាញ​កំពុង​ស្ទូច​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក៕ ដោយ VD7

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor