ខ្សែប្រយុទ្ធឆ្នើម Neymar បានបង្ហើបប្រាប់ថាថ្ងៃណាមួយរូបគេនឹងចាកចេញ Barcelona ហើយទៅចូលរួមជាមួយក្លឹប Flamengo នៅក្នុងទឹកដីប្រទេសកំណើតវិញ។
ទន្ទឹមនឹងការបង្ហើបពីគោលបំណងទៅថ្ងៃអនាគតនេះដែរ ខ្សែប្រយុទ្ធកំពូលសញ្ជាតិប្រេស៊ីល Neymar បានប្រាប់ Canal Esporte Interativo ឲ្យដឹងថា "ខ្ញុំតែងតែប្រាថ្នាថានៅថ្ងៃណាមួយខ្ញុំនឹងទៅលេងនៅក្នុងកីឡាដ្ឋាន Maracana របស់ក្លឹប Flamengo។ យ៉ាងណាមិញ វិញខ្ញុំនៅតែមានមនោសញ្ចេតនាខ្លាំងចំពោះក្លឹប Santos ជានិច្ច ប៉ុន្តែមកដល់ពេលនេះទំនាក់ទំនងរវាងពួកយើងមិនគឺមិនដូចពីមុននោះទេ"។
ដោយឡែក បច្ចុប្បន្ននេះ Neymar កំពុងតែមានក្លឹបធំៗជាច្រើនចង់បានរូបគេជាខ្លាំង ប៉ុន្តែប្រហែលជាអាចខកបំណងបន្ទាប់ពីខ្សែប្រយុទ្ធលំដាប់កំពូលពិភពលោកវ័យ២៥ឆ្នាំរូបនេះប្រាប់ថាចង់ទៅលេងនៅទឹកដីប្រទេសកំណើតវិញ៕
ប្រភព៖ Metro

