Sponsor
Pisey

សិល្បៈ ៖ បទ​ចម្រៀង​ Original Song ​របស់ ​យូរី​ និង​ Bmo​ “ចាក់​ទឹក​ដូង​” ត្រូវ​បាន​បណ្ដា​ទស្សនិកជន​ភាគ​ច្រើន​និយាយ​ថា ​ល្បី​ដាច់​គេ ​ព្រោះ​ទាំង​ពី​មុន​ និង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​មាន​រយៈពេល​បី​ថ្ងៃ​ នៅ​ទី​ណា​ក៏​ឮ​បទ​នេះ​ដែរ​ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​មាន​អ្នក​គាំទ្រ​ទាំង​ចាស់​ក្មេង​ Cover ​ក្បាច់​រាំ ​របស់​នាង​ផុស​លើ​បណ្ដាញ​ហ្វេសប៊ុក​ និង ​Youtube ​យ៉ាង​កក្រើក។ 

​បញ្ជាក់​ប្រាប់​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube.net ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ យូរី​ បាន​និយាយ​ថា​ "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​នេះ​ជា​បទ​ចម្រៀង​ប្រវត្តិសាស្ត្រ​របស់​ខ្ញុំ​ ដោយ​សារ​បទ​ពី​មុនៗ​មិន​ដែល​ទទួល​បាន​ការ​គាំទ្រ​ដល់​ថ្នាក់​នេះ​ទេ ​ហើយ​បទ​ "ចាក់​ទឹក​ដូង​" នេះ​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា ​មាន​ការ​ជួយ​គាំទ្រ​ពី​សំណាក់​បង​ប្អូន​ច្រើន​ដល់​ថ្នាក់​នេះ​ដែរ ​គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ហួស​  តែ​ទោះ​ជា​បទ​ខ្ញុំ​មាន​ការ​គាំទ្រ​ច្រើន​ គឺ​សូម​បង​ប្អូន​ កុំ​យក​ទៅ​ប្រៀបធៀប​ជា​មួយ​បទ​រៀម​ច្បង​ផ្សេង​ទៀត​អី​ ព្រោះ​ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​ទេ ​ដោយ​សារ​ខ្ញុំ​ជា​អ្នក​ជំនាន់​ក្រោយ​ ត្រូវ​ការ​ហាត់រៀន​ពី​រៀន​ពី​រៀម​ច្បង​បន្ថែម​ទៀត​"។

យូរី​ បន្ត​ថា​ "ខ្ញុំ​ពិត​ជា​មាន​កម្លាំងចិត្ត​ណាស់​នៅ​ពេល​វិស័យ​ចម្រៀង​ខ្មែរ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​បែប​នេះ ​ហើយ​ខ្ញុំ​សន្យា​ថា​ នឹង​ខិតខំ​រិះរក​ផលិត​នូវ​បទ​ចម្រៀង​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ទុក​ជូន​ជន​រួម​ជាតិ​ស្ដាប់​ និង​រាំង​លេង​លេង​កម្សាន្ត​នៅ​ឱកាស​ក្រោយៗ​ទៀត"​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor