ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក អ៉ី សុខា ស្នងការរងទទួលការងារសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានដាក់ឧបករណ៍ថតល្បឿនរថយន្ត តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៦~២០៧ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីថតរថយន្ត ដែលបើកល្មើសល្បឿនកំណត់ ចេញ ចូល ទីប្រជុំជន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។ អនុវត្តចាប់ពីម៉ោង៩,៣៤នាទី ដល់ម៉ោង១០,៥៥នាទី បានរកឃើញរថយន្តមានកុំហុស បើកលើសល្បឿនកំណត់៦០គីឡូម៉ែត្រក្នុងមួយម៉ោង ចំនួន១០គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៨គ្រឿង និងព្រះសីហនុ២គ្រឿង ។ រថយន្តទាំងនោះបើកលើសល្បឿនចាប់ពី៨០គ.មដល់៩៩គ.ម៕ ដោយ VD7










