Sponsor

ខេត្តបាត់ដំបង៖ បើតាមសេចក្តីរាយការណ៍ពីកម្លាំងកងរាជអាវុហត្ថស្រុកថ្មគោលបានអោយដឹងថាៈ មានករណីគ្រោះថ្នាក់ចរាចរណ៌កើតឡើងលើកណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១៣និង២០នាទីថ្ងៃទី០២មេសាឆ្នាំ២០១៧នេះ នៅចំណុចភុមិវាទ្រា ឃុំអុតាគីស្រុកថ្មគោលខេត្តបាត់ដំបង។

មានករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយរថយន្តនិងរថយន្ត ធ្វើដមណើរច្រាសទិសគ្នា ដល់ចំណុចកើតហេតុបុកគ្នា ពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់០១នាក់ ស្រាល០២នាក់។ ជនរងគ្រោះដែលរួមដំណើរទី១-ឈ្មោះ​ដៃ វុត​ ភេទស្រី​ អាយុ៤២ឆ្នាំ​រស់នៅភូមិ​ពោ​ធិ ឃុំគា​ ស្រុកមោងឬស្សី​ខេត្តបាត់ដំបង​ (របួសស្រាល​)។ទី២-ឈ្មោះ រុំ​ រ៉ា​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ រស់នៅភូមិពោ​ ឃុំគា​ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​(​របួសស្រាល​)។ទី៣-ឈ្មោះ ឆាំ ស៊ូ​ ភេទស្រី​ អាយុ​ ៧០ឆ្នាំ​ រស់នៅភូមិពោ​ ឃុំគាស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ (​របួសធ្ងន់​)។

បង្កដោយរថយន្តនិងរថយន្តច្រាសទិសគ្នា​រថយន្តកាំម៉ារីឆ្លាម​បើកបរមកពីទិសខាងត្បូង​ រថយន្តកាំម៉ារីហើម93.បើកបរពីជើងទៅត្បូងជនរងគ្រោះទាំងបីបានបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ចំណែករថយន្តទាំងពីគ្រឿងបញ្ចូនទៅស្នងការដ្ឋានខេត្តបាត់ដំបង​៕ ដោយ៖ (ឥទ្ធិពល​)

ផ្ដល់សិទ្ធិដោយៈ VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor