
ភ្នំពេញ៖ មុននេះបន្តិចម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានផុសនៅក្នុងហ្វេសប៊ុករបស់នាងថា ពេលនេះឪពុកម្ដាយ និងប្អូនប្រុសត្រូវចូលសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្ររងគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្ត បើកបុកម៉ូតូពីក្រោយ បណ្ដាលឱ្យម្ដាយ និងប្អូនប្រុសនាងរងរបួសធ្ងន់ ។
កញ្ញា ឈិន ម៉ានិច្ច បានប្រាប់ថា "ចូលឆ្នាំគេសប្បាយគ្រប់គ្នា ចំណែកគ្រួសារខ្ញុំវិញត្រូវចូលពេទ្យ ព្រោះតែអ្នក បើកឡានគ្មានការ

ប្រុងប្រយ័ត្ន មកបុកពីក្រោយម៉ូតូពុកម្តាយរបស់ខ្ញុំ។ ពេលនេះម្ដាយខ្ញុំរបួសធ្ងន់ ប្អូនប្រុសក៏អ៊ីចឹង ពុកត្រូវដៃ ពេលនេះនៅពេទ្យ៣យប់ហើយ"៕


