Sponsor
Pisey

ខេត្ត​សៀមរាប​៖ ចាប៉ី​ដង​វែង​​ដែល​ជា​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ ​និងត្រូវ​បាន​​ឯកឧត្តម​ សំហេង​ បុរស​​ ​អនុប្រធាន​ក្រុមការងារ​ប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​​​ ​​បាន​ប្រកាស​ក្នុង​សន្និសីទ​ការ​សែត​កាល​ពី​ខែ​មុន​ថា​ នឹង​ក្លាយ​​ វត្ថុ​តាំង​បង្ហាញ​ខ្នាត​យក្ស​មួយ​នៅ​​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះ​​ នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​១២​ ខែ​មេសា ​វេលា​ម៉ោង​២៖​០០​រសៀល​ ស្អែក​នេះ​។​​​

ចាប៉ី​ដង​វែង​​​ខ្នាត​យក្ស​មិន​ធ្លាប់​មាន​ពីមុន​មក​នេះ​ ​​មាន​ប្រវែង​សរុប​១​​០​ម៉ែត្រ​កន្លះ​ ​មាន​តួ​ស្នូក​ទទឹង​ប្រវែង​ ២​,​២​០​​ម៉ែត្រ​ បណ្តោយ​ប្រវែង​ ​២​,​៨​០​ម៉ែត្រ​ និង​កម្រាស់ ​៦០​​សង់​ទី​ម៉ែត្រ​ ហើយ​​ចាប៉ី​នេះ​ទៀត​សោត​ ​នឹង​ត្រូវ​យក​ទៅ​​​​ដាក់​តាំង​បង្ហាញ​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​​ទស្សនា ​នៅ​ក្នុង​បរិវេណ​កម្មវិធី ​ភូមិ​ខ្ញុំ​ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ ឆ្នាំ​២០១៧ ដែលស្ថិត​នៅ​​​ទីតាំង​​ខាងជើង​ប្រាសាទ​បាយ័ន​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ឆ្នាំ​មុន​ៗ​ ​មាន​អន្សម​យក្ស ​មួក​យក្ស​ បំពង់​ទឹក​ត្នោត​យក្ស​ អង្រុត​យក្ស​ កន្ត្រង​ប្រហុក​យក្ស​ និង​មាន​កម្មវិធី​រាំ​ម៉ា​ឌីហ្សូន​ ដែល​មាន​យុវជន​​ចូលរួម​​ជាង​ពីរ​ពាន់​នាក់​ ដើម្បី​បំបែក​ឯកត្តកម្ម​ពិភពលោក ក្នុង​​ព្រឹត្តិការណ៍​​អង្គរ​សង្ក្រាន្ត​ នា​ទឹក​ដី​អង្គរ​ដ៏​ពិសិដ្ឋ​នៃខេត្តសៀមរាប​ ប៉ុន្តែ​ឆ្នាំ​នេះ​​​ក៏​មាន​របស់​ចំនួន ​៣​ ទំហំ​ខ្នាត​យក្ស​ ដែល​​​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​​ គឺ​ ចាប៉ី​យក្ស​ ដែល​នឹង​មាន​ប្រវែង​១​០​ម៉ែត្រ​ ទី​ពីរ​ ​មាន់​យក្ស ​ដែល​ជា​រូប​តំណាង​​នៃ​ឆ្នាំ​រកា​ និង​ទី​បី​ សម្បុក​មាន់​ខ្នាត​យក្ស៕​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor