Sponsor
Pisey

រដូវចូលឆ្នាំប្រពៃណីខ្មែរបានមកដល់ហើយ ក៍ជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនដែលត្រូវត្រលប់ទៅលេងស្រុកកំណើត របស់ខ្លួនវិញ ដូចច្នេះការជ្រើសរើសមធ្យោបាយធ្វើដំណើរជាការចាំបាច់ណាស់ ព្រោះសុវត្ថិភាពរបស់យើងគឺជាកត្តាចម្បង។

ជាមួយគ្នានោះដែរព្រះតេជគុណមួយព្រះអង្គមានសង្ឃដឺកាខ្លះៗ ចាត់ទុកដូចជាការចែករំលែក ក្នុងនាមជាអ្នកធ្វើដំណើរ ខាងក្រោមនេះជាសង្ឃដឺកាទាំងស្រុង៖

ឡានក្រុងក្រុមហ៊ុពន្លឺអង្គរ ពិតជាដាក់មនុស្សដូចដែលគេថតវីឌីអូបង្ហោះមែន ថ្ងៃនេះជិះប៉ះហើយ ក្ដៅក៏ក្ដៅម៉ាសុិនត្រជាក់វិញបើកចេញតែខ្យល់ទេ ទាល់តែលួចបើកបង្អួចថែមបានមានខ្យល់ចូល ហើយញ្ញាត់មនុស្សដូចជាស្អីចឹង សូមមេត្តាគិតពីសុវត្តិភាពប្រជាពរដ្ធផង កុំគិតតែផលប្រយោជន៍របស់ក្រុមហ៊ុន ហើយអ្នកបើកបរ គិតដល់អ្នកដែលអង្គុយដោយគ្មានកៅអីផង ឡានគេដាក់ចំណ្ណុះមនុស្សត្រឹមតែ៤៥នាក់ប៉ុណ្ណោះ តែឡានមួយនេះដាក់ប្រហែល៦០នាក់ហើយ តើសុវត្តិភាពនៅត្រង់ណាទៅ សូមក្រុមហ៊ុនឡានក្រុងទាំងអស់មេត្តាគិតពីសុវត្តិភាពផង ហើយមួយទៀតសូមអោយក្រុមហ៊ុនឡានក្រុមទាំងអស់ក្នុងស្រុកខ្មែរ មេត្ដាចេញឡានអោយត្រង់តាមពេលវេលាផង ហើយដាក់តម្លៃថ្លៃឡានអោយឃើញផង ដាក់ពេលវេលាអោយច្បាស់ផង កុំប្រើតែមាត់ពេលនេះពេលនោះ ព្រោះអាត្មាជួបច្រើនក្រុមហ៊ុនហើយ តែមិនដែលជួបដូចឡានរបស់ក្រុមហ៊ុន ពន្លឺអង្គរទេ ទិញសំបុត្រឡានចេញម៉ោង១០.៣០ នាទី តែឡានមកយកម៉ោង១២ជាង

តើអ្នកមានគិតដល់ពេលវេលាគេទេ គេប្រញ្ញាប់គេរវល់ការងារ មិនមែនយកពេលមកអង្គុយចាំផ្លូវឡានរបស់អ្នកដល់ថ្នាក់ហ្នឹងនោះទេ ចំណាយពេល២ម៉ោងដើម្បីចាំឡានអ្នក អ្នកមានគោរពតាមពេលវេលាទេ សូមរដ្ធភិបាលជួយចាត់វិធានការផង កុំបិទតែភ្នែកយកតែលុយបង់ពន្ធតាមផ្លូវ ព្រោះឃើញប៉ូលីសគេអោយ២ទៅ៣មឺុន ហើយអោយឡានលើសចំណ្ណុះទៅទៀត នេះជាអំពើពុករលួយដ៏ធំមួយ ហើយអោយប្រជាជនជិះម៉ូតូប្រុងប្រយ័ត្ត តែឡានមិនដែលប្រុងប្រយ័ត្តក្នុងឡានដាក់ដូចជាសត្វជ្រូកចឹង

សារពីព្រះតេជគុណ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor