
រថយន្តដំបូងបង្អស់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេប្រទះឃើញដាក់លក់លើទីផ្សារជាថ្មីម្ដងទៀតហើយ ក្រោយពីរូបគេបានទិញកាលលេងនៅ Manchester United។
យោងតាមប្រភពព័ត៌មាន Mutidesportos ពីប្រទេសព័រទុយហ្គាល់បានឲ្យដឹងថា រថយន្តម៉ាក Audi A3 Coupe ដែលគេអះអាងថាជារថយន្តដំបូងរបស់តារាឆ្នើម CR7 ដែលបានទិញបន្ទាប់ពីផ្លាស់មកលេងនៅ Manchester United កំពុងតែប្រកាសដាក់លក់តាមអនឡាញនៅលើគេហទំព័រ Standvirtual ជាមួយនឹងតម្លៃ១៣,៥០០ផោន (ប្រមាណ១៦,៨៤២ដុល្លារ)។
យ៉ាងណាមិញ បើតាមការបញ្ជាក់បន្ថែមពីប្រភពដដែលបានរាយការណ៍មកថា រថយន្តប្រភេទ Audi A3 Coupe នេះមានព័ណខៀវបាននាំចូលពីប្រទេសអ៊ីតាលីកាលពីឆ្នាំ២០០៤ និងធ្លាប់បានជិះក្នុងចម្ងាយ១៦២,០០០គីឡូមកហើយ ប៉ុន្តែលក្ខណៈនៃរថយន្តគឺនៅល្អទាំងអស់ពុំមានខូចខាតអ្វីនោះទេ៕
ខាងក្រោមគឺជាលិខិតបញ្ជាក់ឈ្មោះ Ronaldo ដែលភ្ជាប់មកជាមួយរថយន្ត៖

