Sponsor
Pisey

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​​មិត្ត​អ្នកលេង​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ មួយ​ចំនួន​ធំ​កំពុង​ពុល​នឹង​សារ​របស់​ជន​ទុច្ចរិត(Hacker)​មួយ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​ផ្ញើ​សារ​នោះបន្តគ្នា​​​ឲ្យ​បាន​មនុស្ស​២៥​នាក់ ​​បើ​ពុំ​នោះ​​ទេ​នឹង​ត្រូវ​បិទ​គណនី​របស់​ពួកគេ​ តែ​ផ្ទុយ​ទៅវិញ​បែប​ជា​ធ្វើ​ឲ្យ​ហ្វេសប៊ុក​របស់​ពួក​គេ​ត្រូវ​បាន​​​Hackជា​បន្តបន្ទាប់​ ក្រោយពី​ពួកគេបាន​ផ្ញើចេញ​។​ 

ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ខាងលើ​បុរស​រូប​សង្ហា​ម្នាក់​មាន​គណនី​ហ្វេសប៊ុក​ Duong Dara ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នក​កាន់​ហ្វេសប៊ុក​ផ្ទាល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ​​​បាន​បញ្ចេញ​សំណេរ​មួយ​ដែល​បង្ហាញ​ពី​គន្លឹះ​ក្នុង​ការ​ការពារ​ពី​ពួកHacker ហើយ​សំណេរ​មួយ​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​កក្រើក​និងShare តៗគ្នា​ឥត​ឈប់ឈរ​​ផង​ដែរ​។

សំណេរ​នោះ​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​ថា៖​ ​"រដូវ​កាល​នេះ​ជា​រដូវ​កាល​ក្រុម​ចោរ​ប្លន់​ ​(​H​a​c​k​e​r​)​ ​​ចេញ​រាតត្បាត​ស្វែង​រក​លួច​ផេក ​(​P​a​g​e/​​ ​A​c​c​ou​n​t​ Profile)។​ ពពួក​ចោរ​ប្លន់​បច្ចេកវិទ្យា​ទាំង​នេះ ​គឺ​ពុំ​មាន​បំណង​ល្អ​ទេ​ចំពោះ​អ្នក​ប្រើប្រាស់ ​Face​book​។ ​ពួក​វា​ស្រាវជ្រាវ​រក​ ​​Account ​ណា​ដែល​ល្បី​ដូច​ជា ​មន្រ្តី​រដ្ឋាភិបាល​ ពាណិជ្ជករ​ កីឡាករ​ តារា​សម្តែង​ ប្រុស​ស្អាត​ ស្រី​ស្អាត ​កូន​ចៅ​អ្នក​មានទ្រព្យ ​កូន​ចៅ​អ្នក​មាន​មុខ​មាត់​ក្នុង​សង្គម ​បុគ្គល​ជោគជ័យ​ការងារ​ បុគ្គលិក​ធនាគារ​ជា​ដើម​…​។​​ល​។

​​ថ្មី​ៗ​នេះ​ពួក​វា​បាន​កូវ៉ល់​តាម​រយៈ​ការ​ផ្ញើ​សារ​ចូល​មក​កាន់​ (​I​n​ ​B​ox​) ​យើង​អោយ​ Share​ ចេញ​ទៅ​កាន់​មនុស្ស​២៥​ ​នាក់​ទៀត​។ ​ប្រសិន​បើ​ពួក​វា​ដាក់​ Link ​អោយ​ចុច​បន្ថែម ​ទៅ​កាន់​មេរោគ ​(Virus)​ ទៀត​នោះ ​គឺ​ Accounts​ មួយ​ចំនួន​ធំ​ប្រហែល​ជា​បាត់ ​ហើយ​ក៏​មាន​អ្នក​យំ​មិន​តិច​ទេ​។​  ពួក​ជន​ទុច្ចរិត​ទាំង​នោះ​គឺ​​វា​កំពុង​នៅ​កូរ​បំពុល​បរិយាកាស​សង្គម​ គឺ​នៅ​ក្បែរ​ៗ​ខ្លួន​យើង​នឹង​ឯង​។​

​សូម​ប្រុង​ប្រយ័ត្ន​!​​​ដើម្បី​សុវត្ថិភាព ​សូម​បង​ប្អូន​ដាក់​បន្តឹង​សន្តិសុខ​ត្រួត​ពីរ​ជាន់ ​សូម​ដូរ​ Password ​ថ្មី​ភ្លាម​ និង​ចាក់​សោរ ​បន្ថែម​ភ្ជាប់​ជាមួយ​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ (លេខ​ណា​ដែល​ទុក​ចិត្ត​បាន​ ហើយ​គ្មាន​អ្នក​ណា​អាច​លួច​យក​បាន​) ​ដើម្បី​ភ្ជាប់​ជាមួយ ​Facebook​។ ប្រសិន​បើ​មាន​អ្នក​ណា​លួច​ចូល​ទៅ​ក្នុង​ Account​ របស់​យើង ​ដោយ​គ្មាន​ការ​អនុញ្ញាត​គឺ​ភ្លាម​ៗ​នោះ ​Facebook ​នឹង​ផ្ញើ​សារ​លេខកូដ ​(Code​) មក​កាន់​លេខ ​ទូរស័ព្ទ​យើង ​ដើម្បី​បញ្ចូល​ទៅ​ទើប​អាច​ Log i​n​ ចូល​ទៅ​ក្នុង​ Account​/Profile​ បាន​។​

ថ្ងៃនេះ​ សូម​ដូរ​ Password ​ភ្លាម​គឺ​ លាយ​អក្សរ​តូច​ធំ​សញ្ញា​និង​លេខ ​(ឧទាហរណ៍​ដូចជា ​YeA​y#​L​​A​N​@​​56​8​7​1​2​&​%​F​*​*​)​ ​សូម​ចាក់​សោរ​២​ជាន់​អោយ​បាន​គ្រប់​គ្នា​ថ្ងៃ​នេះ​!​ គឺ​ចូល​ទៅ​កាន់ ​*Account​ Profile​, Setting,​ Security​, Log​-in​ Approval​, (​Two-​Factor​ Authentication ​i​s​ currently ​enabled)​ – ​Enable​"៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor