Sponsor
Pisey

ខេឃ្យូប៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧​នេះ ទីក្រុង​ព្យុងយ៉ាង បាន​បង្ហាញ​នូវ មីស៊ីល​ពីរ​ប្រភេទ​ចុង​ក្រោយ​ គឺ SLBM សម្រាប់​បំពាក់​លើ​នាវា​មុជ​ទឹក និង ICBM មីស៊ីល​បាលីស្ទីកអន្ដរ​ទ្វីប ​ត្រូវ​​គេ​ជឿ​ថា ជា​ប្រភេទ​មីស៊ីល​ថ្មី​ចុង​ក្រោយ​បង្អស់​ដែល​កូរ៉េ​ខាង​ជើង​ផលិត​បាន​ ក្នុង​ក្បួន​ព្យុហយាត្រា តែ​មិន​ទាន់​បាន​បាញ់​សាកល្បង​នៅ​ឡើយ​ទេ។  ​នេះ​បើ​យោង​តាម​ វ៉ាស៊ីនតោន ប៉ុស្តិ៍ ៕ 

ក្បួន​ព្យុហយាត្រា​នា​ឱកាស​ខួប​កំណើត​ទី​១០៥​របស់​លោក គីម អ៊ីល ស៊ុង នៅ​ឆ្នាំ​នេះ ប្រមុខ​ដឹក​នាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន ដែល​ជា​ចៅ​បង្កើត​របស់​លោក គីម អ៊ីល ស៊ុង បាន​ចូល​រួម​ជា​អធិបតី​នៅ​ក្នុង​ព្រឹត្តិការណ៍​  ដោយ​​មាន​ការ​ចូល​រួម​ពី​កង​កម្លាំង​យោធា​រាប់​ម៉ឺន​នាក់  ប្រដាប់​ដោយ​ឧបករណ៍​សង្គ្រាម រួម​មាន​កាំភ្លើង​តូច កាំភ្លើង​ធំ រ៉ុកកែត រថពាសដែក និង​មីស៊ីល​បាលីស្ទីក​ជា​ច្រើន​ប្រភេទ​ ដូច​ជា KN-08, KN-14, SLBM, និង ICBM​។ 

បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​នៃ​របប​ក្រុង​ព្យុងយ៉ាង នេះ​គឺជា​ក្បួន​ព្យុហយាត្រា​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាង​ជើង ដែល​ធ្វើ​ឡើង​ដើម្បី​អបអរ​ខួប​កំណើត​ស្ថាបនិក​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​លោក គីម អ៊ីល ស៊ុង។ វា​ក៏​ជា​​​ឱកាស​បង្ហាញ​ពី​អានុភាព​នៃ​អំណាច​យោធា​របស់​កូរ៉េ​ខាង​ជើង ទៅ​កាន់​ពិភពលោក ជា​ពិសេស​អាមេរិក​​​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor