Sponsor
Pisey

បរទេស: កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងនៅគ្រាប់មីសីុលថ្មីរបស់ខ្លួន ដែលបានដាក់ហែលក្នុងពិធីថ្ងៃនៃព្រះអាទិត្យកាលពីម្សិលមិញ ហើយបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះមីសីុលប្រភេទនេះជាខ្លាំងពីព្រោះវាជាស្នាដៃថ្មី សមត្តភាពថ្មីនៃការខិតខំប្រឹងប្រែងកសាងរបស់កូរ៉េខាងជើង។ ប៉ុន្តែអ្វីដែល គួរឲ្យសោកស្តាយសម្រាប់កូរ៉េខាងជើងនោះ គឺនៅពេលដែលពួកគេធ្វើតេស្តបាញ់គ្រាប់មីសីុលប្រភេទនេះចេញពីតំបន់មួយកន្លែង ទល្ធផលគឺត្រូវបរាជយ័ ព្រមទាំងត្រូវផ្ទុះឆេះភ្លាមៗពេលមីសីុលត្រៀមហោះឡើងលើ។

មេដឹកផ្តាច់ការលោក គីម ជុងអ៊ុន - រូបថត: @EPA
មីសីុល ICBM - រូបថត: @REUTERS/cite>
កន្លែងដែលធ្វើតេស្តមីសីុល ICBM - រូបថត: @Daily Mail

យោងតាមសារព័ត៌មានរបស់ Daily Mail បានឲ្យដឹង គ្រាប់មីសីុលដែលបាញ់ខុសបច្ចេកទេសរបស់កូរ៉េខាងជើង អាចជាមីសីុលឈ្មោះ ICBM មានរូបរាងវែង ជាងមីសីុលចាស់ៗ និងមានសមត្ថភាពបាញ់ឆ្លងទ្វិបដែលកូរ៉េខាងជើងបានដាក់បង្អួតកាលពីម្សិលមិញនេះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍បន្ទាន់មួយថា:

ប្រទេសកូរ៉េខាងជើងបានប៉ុនប៉ងបាញ់សាកល្បងមីស៊ីលម្យា៉ងដែលយើងមិនទាន់ស្គាល់ថាជាប្រភេទអ្វី ចេញពីតំបន់ Sinpo ភាគខាងត្បូងខេត្ត Hamkyong នៅព្រឹកមិញនេះ ប៉ុន្តែយើងបានតាមដានដឹងថាការបាញ់បង្ហោះនេះគឺទទួលបានលទ្ធផលបរាជ័យ។
មីសីុល ICBM - រូបថត: @AFP/Getty Images

ចំណែកយោធាអាមេរិកបាននិយាយថា:

យើងបានឃើញ និងបានតាមដានរាល់សកម្មភាពរបស់កូរ៉េខាងជើង ហើយយើងអាចវាយតម្លៃថាពិតជាមានការបាញ់ បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងមែនគឺនៅម៉ោងប្រហែលជា ៥ ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែការបាញ់នោះមិនបានសម្រេចទេ គឺត្រូវផ្ទុះចេះភ្លាមពេលត្រៀមចេញដំណើរ ហើយពួកយើងកំពុងតែពិនិត្យមើល ថាតើមីសីុលនោះគឺប្រភេទអ្វី។ ពួកយើងកំពុងយកចិត្តទុកដាក់ និងធ្វើការរួមគ្នាជាមួយដៃគូររបស់យើងដូចជាកូរ៉េខាងត្បូង និងជប៉ុន ដើម្បីរក្សាសន្តិសុខជូនពិភពលោក។
ការដង្ហែលក្បួនក្នុងថ្ងៃនៃព្រះអាទិត្យ - រូបថត: @RUETERS
ការដង្ហែលក្បួនក្នុងថ្ងៃនៃព្រះអាទិត្យ - រូបថត: @RUETERS
ការដង្ហែលក្បួនក្នុងថ្ងៃនៃព្រះអាទិត្យ - រូបថត: @RUETERS
ការដង្ហែលក្បួនក្នុងថ្ងៃនៃព្រះអាទិត្យ - រូបថត: @RUETERS

ប្រភព: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor