លោក Kim Dotcom សហគ្រិនអុីនធឺណិតប្រទេស New Zealand បានដាក់ពាក្យបន្តឹងលោក James Comey ប្រធានប៉ូលិស FBI អាមេរិក ក្នុងរឿងការលួចចំលងឯកសារជាកម្មសិទ្ធិរបស់លោក ដោយប្រើបច្ចេកវិទ្យាទំនើប (hashtag)។ នេះបើយោងតាមគេហទំព័រព័ត៌មាន sputnik បានចុះផ្សាយនាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧។
មេធាវីតំណាងឲ្យលោក Kim Dotcom បានផ្ញើពាក្យបណ្ដឹងជាផ្លូវការមួយឲ្យទៅស្ថានីយប៉ូលិស New Zealand ទាក់ទងនឹងការដកចម្លងឯកសារតាមរយៈឧបករណ៍អេឡិចត្រូនិកខុសច្បាប់របស់ក្រុម FBI ដែលត្រូវបានរកឃើញ ក្នុងអំឡុងពេលធ្វើការស្រាវជ្រាវមួយ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១២។
គួរបញ្ជាក់ផងដែរថា តុលាការ New Zealand បានឲ្យដឹងថា លោក Dotcom ទាមទារឲ្យមានការថ្កោលទោសទៅលើអាមេរិក ពាក់ព័ន្ធនឹងរឿងការលួចចម្លងឯកសារខុសច្បាប់នេះ ប៉ុន្តែយ៉ាងណាមិញ ប្រធាន FBI ពុំទាន់ឆ្លើយតបទៅនឹងការចោទប្រកាន់នេះនៅឡើយ៕
