Sponsor
Pisey

សិល្បៈ ៖ បទ​ចម្រៀង​ដំបូង​របស់​លោក​ កែវ វាសនា ​នៅ​ក្នុង​ផលិតកម្ម​ ថោន ​បទ​ "តើ...គេ" ​ដែល​ជា​បទ​ច្រៀង​រួម​គ្នា​ជា​មួយ​លោក​ ខេម​ បាន​ចេញ ​CD មានរយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​ ពោល​គឺ​បទ​នេះ​បាន​ចេញ​តាំង​ពី​លោក​ កែវ វាសនា ​បាន​ចូល​កុងត្រា​ភ្លាមៗ​ នៅ​ ថោន​ មក​ម្ល៉េះ​។ បទ​ល្បី​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មួយ​នេះ​ ថោន ​បាន​ពន្យារ​ពេល​ចេញ ​MV ជា​ច្រើន​ខែ​ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​រង់ចាំ​ទស្សនា ។

ទើប​តែ​យប់​មិញ​នេះ​បទ​ "តើ...​គេ"​  បាន​ចេញ Trailer ​ ​ហើយ​ដែល​មាន​ទស្សនិកជន​ជា​ច្រើន​បាន​គាំទ្រ​ និង​សរសើរ​ថា​ MV បទ​នេះ​ឡូយ​កប់​។ លោក ​អ៊ិន រិទ្ធីចិត្រ​ អ្នក​គ្រប់គ្រង​ការ​ផលិត​នៅ​ ថោន ​បាន​ប្រាប់​លោក​ តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​ Kqube.net​ នៅ​មុន​នេះ​បន្តិច​ថា​ បទ​ចម្រៀង​មួយ​បទ​នេះ​លោក​ យឹម តាស្រង់ ​បាន​និពន្ធ​ឡើង​ដើម្បី​ស្វាគមន៍​លោក​ កែវ វាសនា ​ចូល ​ថោន​ ដោយ​លោក​បាន​បង្កើត​សាច់​រឿង​តម្រូវ​ឲ្យ​ កែវ វាសនា ​ច្រៀង​រួម​គ្នា​ ជា​មួយ ​ខេម​ ដែល​ជា​តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​ដូច​គ្នា​។

អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​ថា ​បទ​ចម្រៀង​មួយ​នេះ​គឺ​គ្រោង​ចេញ ​VCD ​Vol 90​  ដែល​ត្រូវ​ចេញ​លក់​នៅ​ក្នុង​សប្ដាហ៍​ទី​មួយ​ ឬ​សប្ដាហ៍​ទី​ពីរ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ​ហើយ​។ គួរ​បញ្ជាក់​ដែរ​ថា​ បទ​ "តើ...គេ”​ ដឹក​នាំ​សម្ដែង​ដោយ​លោក​ អ៊ុក រតនា ​និពន្ធ​ទំនុក​ច្រៀង​ យឹម តាស្រង់ ​និង​ យឹម សុជាតា ​សម្រួល​បទ​ភ្លេង​ដោយ​លោក​ ផល វឌ្ឍនៈ

  និង​បាន​ចំណាយ​ទុក​ថត ​MV​ ជាង​មួយ​ពាន់​ដុល្លារ៕​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor