ក្រុម Real Madrid កំពុងសម្លឹងឃើញគ្រូបង្វឹកថ្មីដើម្បីគ្រោងយកមកជំនួសលោក Zinedine Zidane ហើយ នេះបើតាមការចុះផ្សាយពី AS។
យោងតាមការចុះផ្សាយពីសារព័ត៌មាន AS ខាងលើបានឲ្យដឹងថា ក្រុម Real Madrid កំពុងចង់បានគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Joachim Löw ដើម្បីយកមកជំនួសដំណែង Zidane ក្នុងករណីប្រសិនបើគ្រូសញ្ជាតិបារាំងរូបនេះមិនអាចជួយក្រុមឈ្នះពានអ្វីសោះក្នុងរដូវកាលនេះ។
យ៉ាងណាមិញ ក្រៅពី Joachim Löw Real Madrid ក៏បានសម្លឹងឃើញ Mauricio Pochettino របស់ Tottenham Hotspur និង Antonio Conte របស់ Chelsea ធ្វើជាគោលដៅបន្ទាប់សម្រាប់ឡើងមកកាន់ដំណែងផងដែរ៕
ប្រភព៖ AS
