បរទេស: ក្នងក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសហូឡង់កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ ក្នុងជំនួបរវាងក្រុមធំៗពីរគឺ ក្រុមបាល់ទាត់ PSV Eindhoven Eredivisie និង Ajax មានហេតុការណ៍គប់គ្រាប់បែកផ្សែងកម្លាំងខ្លាំងមួយ នៅពេលការប្រកួតកំពុងតែធ្វើឡើងបានត្រឹម ៥ នាទី។
តាមរយះវីដេអូយើងអាចឃើញថា មុនដំបូងការប្រកួតបានកំពុងធ្វើឡើងយ៉ាងរលូនអស់រយៈពេល ៥នាទី បន្ទាប់មកគេក៏ឃើញមានផ្សែងល្មមៗបានហុយឡើងដែលមើល ទៅមិនមែនអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ ប៉ុន្តែប៉ុន្មាននាទីក្រោយមកកម្លាំងផ្សែងគឺកាន់តែខ្លាំងឡើងៗ និងប្រែពណ៌ទៅជាខ្មៅងងឹតសូនឈឹង ដែលបង្ខំឲ្យការប្រកួតត្រូវបានផ្អាកភ្លាមៗដើម្បីអន្តរាគមន៍ដោះបង្ហាញនេះ។
ហេតុការណ៍នេះបានបណ្តាលឲ្យអ្នកគាំទ្រ ១០នាក់, សន្តិសុខ ៤នាក់, និងបុគ្គលិកជាច្រើននាក់ត្រូវបានបញ្ជុនទៅមន្ទីពេទ្យក្រោយពី ពួកគេបានរងរបួសភ្នែកក្រោយពីផ្សែងដ៏ខ្មៅបានហុយចូល។ យោងតាមប្រភពព័ត៌មាន Liveleak បានឲ្យដឹងថា ជនបង្កគឺជាអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ PSV មានអាយុ ៣៥ ឆ្នាំ ហើយពេលនេះប៉ូលីសបានធ្វើ ការចាប់ខ្លួនបានហើយ និងកំពុងធ្វើការសួរចម្លើយ។
ទស្សនាវីដេអូនៃគ្រាប់បែកផ្សែងផ្ទុះក្នុងពេលកំពុងប្រកួតខាងក្រោម:
UNBELIEVABLE The scenes from the stands at PSV vs Ajax 😱pic.twitter.com/ls4bKlNADb
— Football Hub (@RealFootballHub) April 23, 2017
Source: liveleak /hindustantimes/PSV Support
