
ខេត្តស្វាយរៀង ៖ ស្ពានឈើបុរាណជិត40ឆ្នាំហើយ ដែលអាជ្ញាធរមើលរំលង ហើយត្រូវប្រជាពលរដ្ឋដាក់រហ័សនាមអោយថា ស្ពានអភ័ពស្នេហ៍ ជាស្ពានមេម៉ាយ ដែលបច្ចុប្បន្នរងការខូចខាត ស្ទើទាំងស្រុងហើយ គ្មានអ្នកគិតគូរ។
បើតាមប្រជាពលរដ្ឋរស់នៅភូមិជុបឃុំកណ្តៀងរាយ បានអោយដឹងថា ស្ពានឈើមួយនេះ មិនដែលមានអាជ្ញាធរ ឬអ្នកធំ មកពីណាជួយធ្វើនោះទេ មានតែប្រជាពលរដ្ឋ និងគណៈកម្មការអាចារ្យ និងព្រះសង្ឃ ហើយអាជ្ញាធរឃុំដើររៃអង្គាសថវិការ និងដើមប្រេងខ្យល់ មកជួសជុលជារៀរាល់ឆ្នាំ ។ ប្រភពបានបន្តថា ដោយសាពួកគាត់មើលឃើញ ពីភាពលំបាករបស់បងប្អូន ដែលធ្វើដំណើរឆ្លងកាត់ទីនោះ ជាពិសេសសិស្សសាលា និងអ្នកជម្ងឺដែលឆ្លងកាត់ម្តងៗ មានការភៃក្លាចមានគ្រោះថ្នាក់ ព្រោះធ្លាប់មានកូនសិស្សធ្លាក់កង់ និងកាបូបជាញឹកញាប់ផងដែរ។
ប្រភពដដែលបានបន្តថា នៅពេលបើកវេទីការសេរី ថ្នាក់ខេត្ត ថ្នាក់ជាតិ និងក្រុមការងារចុះជួយស្រុកស្វាយទាបម្តងៗ ប្រជាពលរដ្ឋលើកឡើងបញ្ហាប្រឈមដូចបានរៀបរាប់ខាងលើនេះ ខាងអាជ្ញាធរទទួលនិងសន្យាជួយធ្វើរហូត តែមកដល់ថ្ងៃនេះស្ពានឈើបាក់បែកនៅតែបាក់បែកពួកគាត់បានបន្តថា បើធ្វើតែរបៀបនេះប្រជាពលរដ្ឋអស់ជំនឿ លើអាជ្ញាធរទៀត ហើយ។ ពួកគាត់ក៌បានសំណូមពរដល់ ឯកឧត្តមអភិបាលខេត្តស្វាយរៀង ហើយសម្តេចតេជោ ហ៊ុន.សែន ជានាយករដ្ឋមន្ត្រី ជួយធ្វើស្ពានដូចបានរៀបរាប់ខាងលើនេះផង ព្រោះបច្ចុប្បន្នពិបាកឆ្លងកាត់ណាស់។

លោក ឡឹក កង មេឃុំកណ្តៀងរាយ បានអោយដឹងថា ស្ពានតានូ (ហៅថាស្ពានមេមាយនេះ) មានប្រវែង ប្រមាណជា28m និងទទឹង4m ដែលមាន ចំនួនបីឃុំត្រូវឆ្លងកាត់ គឺកណ្តៀងរាយ ឃុំសំបួរ និងឃុំគគ្គីសោម ប្រជាពលរដ្ឋធ្លងកាត់រាប់ពាន់នាក់។ លោកបានបន្តថា តែអកុសល្យសម្រាប់ស្ពាននេះ អភ័ពរហូតរាជរដ្ឋាភិបាល មើលមិនឃើញសោះ ហើយលោក ក៏ធ្លាប់បានដាក់ពាក្យសំណើរ ជាញឹកញាប់ ទៅសាលាស្រុកហើយស្រុក ដាក់ទៅខេត្តលោកបានបញ្ជាក់ថា ដូចតែប្រជាពលរដ្ឋ ទន្ទឹងរង់ចាំដែរ សន្យានៅតែសន្យា។
ឯកឧត្តម តូច ប៉លីវ៉ា អភិបាលខេត្តរងបានឆ្លើយឆ្លងតាមទូរស័ព្ធ ប្រាប់ដល់អ្នកសាព័ត៌មានថា ចំពោះស្ពានមួយនេះឯកឧត្តមបានដាក់សំណើរគំរោងនិងថវិការទៅថ្នាក់ជាតិហើយ សូមអោយបងប្អូនរង់ចាំបន្តិចសិន។ (សូមបញ្ជាក់ ស្ពាននេះអ្នកស្រុកពោលថាជិតស្លាប់ទៅវិញហើយមិនទាន់បានឆ្លងសន្យាអីក៏យូម្លេះ)៕ ដោយ វិរះ ពៅ ស្វាយរៀង

