
អ្នកជំនាញផ្នែកសព្វាវុធរុស្ស៊ី លោក Viktor Baranets បាននិយាយផ្ដល់បទសម្ភាសន៍ទៅកាន់ព័ត៌មាន Sputnik នៅថ្ងៃទី២៥ ខែមេសានេះថា ប្រព័ន្ធការពារមីស៊ីលដែនអាកាសជំនាន់ថ្មីប្រភេទ S-500 របស់ប្រទេសខ្លួន កំពុងស្ថិតក្នុងដំណាក់កាលធ្វើការសាកល្បង ដោយប្រព័ន្ធការពារនេះអាចបាញ់បានក្នុងចម្ងាយរហូតដល់ ៦រយគីឡូម៉ែត្រទៅកាន់ផ្ទៃអាកាស។

លោក Pavel Sozinov ប្រធានវិស្វករ នៃក្រុមហ៊ុនការពារជាតិរុស្ស៊ី Almaz-Antey បានបន្ថែមថា S-500 គឺជាប្រព័ន្ធការពារការវាយប្រហារតាមរយៈផ្លូវអាកាស ដែលបានផលិតឡើងដោយក្រុមហ៊ុនផ្ទាល់ខ្លួនរបស់រុស្ស៊ី ដែលមានសមត្ថភាពខ្ពស់អាចហោះលឿនជាង S-400 ក្នុងល្បឿន ៦រយគីឡូម៉ែត និងអាចបាញ់កម្ទេចមីស៊ីលផ្លោងនានាបានទៀតផង។
