សត្វឆ្កែមួយក្បាលកំពុងតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ដោយសារតែវាមានទម្ងន់ស្មើរកូនដំរី ហើយវាអាចជាឆ្កែដែរធ្ងន់បំផុតប្រចាំប្រទេសអង់គ្លេសផងដែរ។ ឆ្កែមួយក្បាលនេះ មានឈ្មោះថា Balthazar ថ្មីៗនេះម្ចាស់របស់វាបានយកវានៅមន្ទីរពេទ្យសត្វ ឃើញថាវាកំពុងតែមានមានទង្ងន់ ៩៨ គីឡូ នឹងកម្ពស់ជិត ២ មែ៉ត្រ គិតត្រឹមក្បាលរបស់វា។
ម្ចាស់របស់ឆ្កែយក្សនេះមានឈ្មោះ Vinnie អាយុ ៤៦ និង Dixie Monte-Lrvine អាយុ ៣៩ឆ្នាំ ពួកគេទាំងពីរមានការភ្ញាក់ផ្អើលនឹងការលូតលាស់ និងផ្លាស់ប្ងូរដ៏ចម្លែករបស់សត្វឆ្កែរបស់ពួកគេដែលមាន អាយុ ៥ ឆ្នាំមួយនេះខ្លាំងណាស់។
ម្ចាស់ឆ្កែយក្សនេះបានប្រាប់ឲ្យដឹងថា:
ឆ្កែរបស់គាត់គឺជាឆ្កែល្អទាំងតែពីនៅតូចមកម្ល៉េះ ពេលវាធំឡើងវាមិនមែនជាឆ្កែដែលធាត់នោះទេ ព្រោះអ្នកអាចមើលឃើញឆ្អឹងរបស់វាបានគ្រប់ផ្នែកទាំងអស់។ ក្រោយពីវាកាន់តែធំ និងខ្ពស់ឡើងៗ ជើងរបស់វាទាំងបួនមិនអាច ទ្រទ្រង់នឹងទម្ងន់ខ្លួនបានឡើយ ដូច្នេះហើយពួកយើងតែងតែនាំវាទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យនឹងរកទង្ងន់ល្អបំផុតសំរាប់វាគួរតែមាន។ គ្រូពេទ្យសត្វសឹងតែទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំងពេលបានឃើញ និងដឹងពីទម្ងន់របស់សត្វឆ្កែរបស់លោក ហើយពួកគ្រូពេទ្យបានគិតថាវាប្រហែលជាឆ្កែដែរធ្ងន់បំផុលលើលោកហើយ។
ទស្សនាវីដេអូសត្វឆ្កែទម្ងន់កូនដំរីខាងក្រោមនេះ
Source: dailymail
