ផ្សារទំនើបរបស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ សហរដ្ឋអាមេរិក បើកជាផ្លូវការដំបូងនៅ អាស៊ីអាគ្នេយ៍ មានទីតាំងស្ថិតនៅលើវិថី អ័រចាត (Orchard) ប្រទេស សិង្ហបុរី និងជាផ្សារទំនើប Apple មានអតិថិជនច្រើនបំផុតមួយក្នុងចំណោម Apple store ទាំងឡាយលើពិភពលោក ។
ទំនិញជាច្រើនដូចជា iPhone និង MacBook ជំនាន់ចុងក្រោយត្រូវបានតាំងបង្ហាញនៅជាន់ទីមួយ ចំណែកជាន់ខាងលើជាកន្លែងមានផលិតផលគ្រប់បែបយ៉ាងរបស់ក្រុមហ៊ុន Apple ។ មនុស្សរាប់រយនាក់រង់ចាំនៅខាងក្រៅផ្សារ មុនពេលហាងទំនិញបើកទ្វារ ហើយនៅពេលទ្វារបើកភ្លាម ភ្ញៀវសម្រុកចូលពេញហាងទំនិញភ្លាមៗ ។ Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមានទំនិញទូទាំងពិភពលោកតម្លៃ ២៥៨.៨ ពាន់លានដុល្លារអាមេរិក បានរៀបចំខួប ៤០ ឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន ។
ចំណូលដែលរកបានច្រើនបំផុតគឺទូរស័ព្ទដៃ iPhone ជាទំនិញដែលកំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារទូរស័ព្ទដៃពិភពលោក ។ ក្រុមហ៊ុន Apple មានផ្សារទំនើបជិត ៥០០ នៅទូទាំងពិភពលោក និងមានអតិថិជនចូលមើលទំនិញជាងមួយលាននាក់ក្នុងមួយថ្ងៃ ។ នៅទ្វីបអាស៊ី Apple មានផ្សារទំនើបផ្លូវការចំនួន ៤ គឺ ទីក្រុង ហុងកុង ប្រទេស ចិន ជប៉ុន និង សិង្ហបុរី ។
ប្រភពៈ phys
