យោងតាមគណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានិត កូនប្រុស របស់សម្ដេច តេជោ បានបង្ហាញពីលោក យាយ ដែលគាត់បានរៀបរាប់សរសើរសម្តេច តេជោ និងបានលើកឡើងថា ស្អាតអ្វី ស្អាតម្លេះ បងសែនអូនអើយ ឥឡូវនេះគាត់បានជួបសម្តេចតេជោ តាមក្តីប្រាថ្នារបស់គាត់ហើយ។
ហើយកាលពីព្រឹកមិញទៀតសោត តាមរយៈផេគរបស់សម្ដេច សម្ដេចក៍មានប្រសាសន៍ផ្ទាល់ផងដែរថា៖ ម្សិលមុិញខ្ញុំបានបំពេញបំណងរបស់អ្នកម៉ែ យិត សាមុត ដែលមានបំណងជួបខ្ញុំមុនពេលគាត់ចែកឋាន។ ពេលជួបខ្ញុំសង្កេតឃើញចំណុចខ្លះដូចម្តាយរបស់ខ្ញុំ នៅត្រង់អ្នកណានិយាយអីនិយាយទៅតែមិនភ្លេចម្លូរ ស្លានិងចុកថ្នាំនោះឡើយ។រឿងដែលធ្វើឲគាត់យំគឺនៅពេលដែលគាត់និយាយថាវេទនាណាស់ បើកុំកម្លាំងសម្តេច មករំដោះទាន់ម្ល៉េះស្លាប់ទាំងខ្ញុំទាំងកូនអស់ហើយ។
មើលទឹកមុខរបស់គាត់ តាមរយៈរូបថត ប៉ុន្មានសន្លឹកនេះ រូបគាត់ពិតជារំភើប និងសប្បាយរីករាយ រកអ្វីមកប្រៀបមិនបានមែន។



