ប្រភពពីគណនីហ្វេសប៊ុក Sothea Yon បានប្រទះរឿងដែលចម្លែកទាក់ទងនឹងការអប់រំរបស់ម្តាយម្នាក់ ដែលឈានទៅដល់ ការដាក់ច្រវាក់ជើងកូន ដូចជាសត្វធាតុ។ គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា៖
ថ្ងៃនេះខ្ញុំធ្វើដំណើរពិនិត្យគម្រោងធ្វើផ្ទះឲ្យប្រជាជនក្រីក្រ ។ពិនិត្យបានប្រហែលបាន៣ផ្ទះ ស្រាប់តែលឺសំលេងយំ ខ្ញុំបានដើរតម្រង់កូនផ្ទះតូច១ខ្នងនេះ ឃើញកុមារា១រូបពាក់អាវក្រហមឈ្មោះតុលាត្រូវបានចាក់ច្រវាក់ជាប់នឹងជើង៣ថ្ងៃ។ មូលហេតុគឺក្មេងនេះរត់ចោលផ្ទះជាង១ខែ អត់ទៅរៀន។
ខ្ញុំបានសួរក្មេងនេះពីមូលហេតុ គេប្រាប់ថាគេចេញទៅសុំទានគេ និងរកកាងារធ្វើយកលុយមកបង់ប្រាក់អង្គការដែលម្តាយរបស់គេបានជំពាក់។ម្តាយរបស់គេដាច់ច្រវាជើងក៏ព្រោះស្រលាញ់គេ និងមិនចង់ឲ្យគេទៅឆ្ងាយ។ ខ្ញុំបានណែនាំគេទាំងពីរឲ្យយល់ដឹងពីសេចក្តីស្រលាញ់ដ៏ត្រឹមត្រួវ ចៀសវៀងពីអបាយមុខ និងសិទ្ធិកុមារ។
ព្រមទាំងការណែនាំជាច្រើនទៀត រហូតម្តាយរបស់គេព្រមដោះលែងគេ ហើយកុមារានេះសន្យាថានឹងទៅរៀនវិញ។ ខ្ញុំបានធ្វើកិច្ចសន្យាឲ្យគេដោយហេតុផល១ចំនួន ដោយទទួលស្គាល់ពីអជ្ញាធរមួលដ្ធាន។ ខ្ញុំសង្ឃឹមថាលោកឪពុកអ្នកម្តាយនឹងមានវិធីសាស្ត្រល្អៗដើម្បីអប់រំកូនដោយចៀសវាងការប្រើអំពើហិង្សាដោយប្រការណា១។ ក្មេងទាំង២នេះ សូមអំពាវសុំកង់ដើម្បីបានទៅរៀន។
ខ្ញុំសង្ឃឹមថាអស់លោកសប្បុរសនឹងធ្វើការពិចារណាសង្គ្រោះក្មេងទាំង២នេះ។


