Sponsor
Pisey

គូឡាឡាំពួរ៖ សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧ អោយដឹងថា៖ លោកយាយ Puan Ahman អាយុ១២១ឆ្នាំ បានទទួលមរណភាពក្នុងផ្ទះចៅស្រីបង្កើត ស្ថិតនៅទីក្រុង Kodiang នា​ថ្ងៃសុក្រម្សិលមិញនេះ។នៅទូទាំងប្រទេសម៉ាឡេស៊ីលោកយាយជាមនុស្សមានវ័យចំណាស់ជាងគេបង្អស់ ហើយលោកយាយជាមនុស្សអានយុវែងជាងគេនៅលើពិភពលោក​យើងនេះ។

- រូបថត: @Channel News Asia

លោកយាយ Puan បាន​ស្លាប់​នៅ​វេលា​ម៉ោង១ម៉៣០នាទីរសៀលថ្ងៃសុក្រ សប្តាហ៍​នេះ បន្ទាប់ពីមិនស្រួលខ្លួនអស់រយៈពេល មួយសប្តាហ៍ ថិតក្នុងសុភាពមិនល្អ កូនៗ​និង​ចៅៗ​​​ទាំង​​អស់​​​បាន​មក​ជួប​ជុំគ្នា។ ចំណែកកូនស្រីពៅរបស់លោកយាយ Puan អាយុ៦៧ឆ្នាំ បានបញ្ជាក់ថាម្តាយរបស់លោកស្រី អាច​នៅ​​និយាយ​ស្តី ទទួលតានអាហារ ​ជាធម្មតារហូតដល់ព្រឹកព្រលឹម ថ្ងៃដដែល។

- រូបថត: @Channel News Asia
- រូបថត: @Channel News Asia

គេកត់សំគាល់ថា លោក​យាយ Puan Ahman ស្លាប់ក្នុងវ័យ១២១ឆ្នាំ គឺមានអាយុច្រើនជាង លោកយាយម្នាក់ទៀត ជាជនជាតិអ៊ីតាលីឈ្មោះ Emma Morano ដែលបានទទួលមរណភាពកាល​ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងអាយុ១១៧ឆ្នាំ បើយោងសេចក្តីរាយការណ៍ជាច្រើន ដែលបានផ្សព្វផ្សាយ លោកយាយ Puan Ahman គឺមានអាយុវែងជាងគេនៅក្នុងប្រទេសម៉ាឡេសុី និងលើពិភពលោកយើងនេះ៕ ដោយ សា វឿន

- រូបថត: @Channel News Asia
យាយ​ Emma Morano ស្លាប់ក្នុងអាយុ១១៧ឆ្នាំ - រូបថត: @Channel News Asia
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor