Sponsor
Pisey

រដ្ឋាភិបាល​ប្រទេស​អុីរ៉ង់​ ថ្មីៗ​នេះ​​បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ និង​បាន​ថ្កោលទោស​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អា​មេ​រិក​ ​មក​លើ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ក្រុង​តេហេរ៉ង់​លើកឡើង​ថា​ សកម្មភាព​ប្រឆាំង​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​។ ​នេះ​បើ​យោង​តាម​ការ​សេចក្ដីថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​អុីរ៉ង់​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ 

តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អុីរ៉ង់​​ លោក​ Bahram Ghasemi “​​ទីក្រុង​តេហេរ៉ង់​ សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ពេញ​ទំហឹង ​ទៅលើ​ចេតនា​អាក្រក់​របស់​រដ្ឋាភិបាល​ទីក្រុង ​វ៉ាស៊ីនតោន ​ដែល​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ការ​​កម្មវិធី​អភិវឌ្ឍន៍​មីស៊ីល​ ខណៈ​អុីរ៉ង់​ប្ដេជ្ញា​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ (JCPOA)​។ ទង្វើ​នេះ​បញ្ជាក់​ថា​ អាមេរិក​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង"

សូម​បញ្ជាក់​ថា​ ការ​ថ្កោលទោស​របស់​រដ្ឋាភិបាល​អុីរ៉ង់​ គឺ​ជា​ការ​រើ​បម្រះ​ចេញ​ពី​ការ​ដាក់ទណ្ឌកម្ម​ថ្មី​មួយ​ទៀត​ ដែល​ប្រធានាធិបតី​អាមេរិក​ លោក ​ដូណាល់ ត្រាំ ទើប​បាន​ចេញ​​វិធានការ​ដាក់​ពិន័យ​ដល់​ក្រុមហ៊ុន​មួយ​របស់​ចិន​ និង​ក្រុមហ៊ុន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​​ដទៃ​ទៀត​ ក្នុង​ទីក្រុង​តេហេរ៉ង់​។ រដ្ឋាភិបាល​អាមេរិក​ចាត់ទុកថា​ ការ​អភិវឌ្ឍន៍​មីស៊ីល​ នៅ​ក្នុង​ប្រទេស​មួយ​នេះ​ គឺ​ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor