ការបាត់បង់ និស្សិតផ្នែកច្បាប់ឆ្នាំទី៤ និងជា សមាជិកក្រុមទាយាទអង្គរ ព្រឹត្តិការណ៍ "កាលយើងនៅក្មេង" លោក ផេង សិរីបណ្ឌិតបានធ្វើឲ្យក្រុមគ្រួសារ និងសាស្រ្តាចារ្យ ក៍ដូចជាមិត្តភក្តិ មានការសោកស្ដាយជាពន់ពេក ខណៈដែលបានបាត់បង់ធនធានមនុស្សដ៍ កម្ររូបនេះ ដោយសារគ្រោះថ្នាក់ចរាចរ ជិះម៉ូតូមកពីលេងផ្ទះម្តាយនៅស្រុកកំណើត ត្រលប់មកផ្ទះជួលនៅម្តុំពេទ្យរុស្ស៊ីវិញ ដោយបើកបរល្បឿនលឿនជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ស្លាប់យ៉ាងអាណោចអធ័មតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទូលទំពូង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ។
តាមរយៈមិត្តភក្កិរបស់លោក បានបង្ហាញថា លោក ផេង សិរីបណ្ឌិត ជាមនុស្សមានអត្តចរិតល្អ និងមានសណ្ដានចិត្តក្នុងការចែករំលែក ហើយអ្វីដែលរឹតតែធ្វើឲ្យមិត្តភក្កិបងប្អូន មានការក្ដុកក្ដួលចិត្តទៀតនោះគឺ លោកបានចេញវីដេអូជូនពរ និងជាការដាស់តឿន អំពីចរាចរមុនបុណ្យចូលឆ្នាំខ្មែរ តែខណៈខ្លួនបានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។
យើងខ្ញុំសូមលើកយកសារមួយប្រយោគផ្សេងទៀតដែលលោក បានធ្វើការចែករំលែកលើគណនីហ្វេសប៊ុករបស់ខ្លួន៖
#គេមិនយល់ពីខ្ញុំវាគ្មានបញ្ហានោះទេសំខាន់ខ្ញុំយល់ពីគេ និងយល់ពីជម្រៅចិត្តខ្លួនឯងវាជាការគ្រប់គ្រាន់។
#មនុស្សយើងរូបកាយគ្រាន់តែជាសំបកដែលមិនទៀងទាត់ កើតចាស់ ឈឺស្លាប់ ទៅតាមកាលនៃពេលវេលា។
#ចិត្តគឺជាវិញ្ញាណដែលឆាប់ប្រែប្រួល ពេលនេះអ្នកស្រឡាញ់ខ្ញុំ ថ្ងៃស្អែកអ្នកស្អប់ខ្ញុំគឺប្រែគ្រប់វិនាទី។
#ចំណែកឆាកជីវិតគឺជារឿងល្ខោនព្រោះវានឹងត្រូវបញ្ចប់នៅថ្ងៃណាមួយ តែគ្រាន់តែបញ្ចប់ដោយល្អមើលឬក៏បញ្ចប់ទាំងអត់ន័យ បើបញ្ចប់ដោយគ្មានន័យគេនឹងរិះគន់និងមិនឲ្យតម្លៃគ្រាន់តែលឺឈ្មោះគឺស្អប់ តែផ្ទុយទៅវិញបើរឿងនោះបញ្ចប់ដោយមានន័យវិញគឺគេចងចាំមិនភ្លេចហើយទោះជាមើលប៉ុន្មានដងក៏មិនចេះនឿយនាយដែរ។ វាពិតណាស់នៅពេលដែលយើងនិយាយពីតថភាពនៃជីវិតរស់នៅវិញវាមិនខុសពីអ្វីជាសាច់រឿងដែលគេសម្ដែងនៅក្នុងរឿងកុននោះទេបើយើងធ្វើល្អ ធ្វើអំពើជាប្រយោជន៍សម្រាប់មនុស្សជាតិផងទាំងពួងនោះគឺសាច់រឿងនៃឆាកជីវិតពិតរបស់យើងនឹងពោរពេញដោយគុណតម្លៃដែលមនុស្សទាំងឡាយត្រូវតែចងចាំនិងនឹកគុណ តែបើយើងយកឆាកជីវិតរបស់យើងមកប្រើក្នុងផ្លូវដើម្បី ឈ្នានីស ច្រណែន និងបំផ្លាញមនុស្សជាតិ នោះគឺយើងកំពុងធ្វើឲ្យសាច់រឿងនៃឆាកជីវិតក្លាយទៅជាគ្មានន័យ និងទទួលបានការខឹង ស្អប់ ពីមនុស្សផងទាំងឡាយ។ ឆាកជីវិតវាមិនយូរនោះទេសម្រាប់មនុស្សដែលប្រើពេលវេលារបស់ខ្លួនក្នុងផ្លូវជាប្រយោជន៍ តែវានឹងវែងប្រកបដោយភាពធុញធប់សម្រាប់មនុស្សដែលមិនយល់ពីអ្វីដែលហៅថាឆាកជីវិតពិតប្រកបដោយតម្លៃ។
# ខ្ញុំផេង សិរីបណ្ឌិតទោះបីមិនបានធ្វើអ្វីច្រើនសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ តែខ្ញុំនឹងមិនបំផ្លាញមនុស្សជាតិដើម្បីប្រយោជន៍អត្តទត្ថបុគ្គលដាច់ខាតព្រោះខ្ញុំមិនចង់ធ្វើជារឿងកុនដែលបញ្ចប់ទាំងគ្មានន័យនោះទេ សុំត្រឹមខ្ញុំជាខ្ញុំ ខ្ញុំនឹងជួយ ខ្ញុំនឹងទៅជាមួយអ្នកដើម្បីសេចក្ដីសុខរួមព្រោះខ្ញុំនឹងមិនបានសុខនៅពេលអ្នករាល់គ្នាមិនបានសុខ។
# I am sorry to all of you if I was wrong with my writing but everything it is my feelings.I am really thanks to all of u that always comment encourage my mind so I wish u have good luck and success together.we are one (human) but we are different (we come from different place) but I love all of u.😊❤️❤️❤️💪
សូបបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ ផេង សីរីបណ្ឌិត អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះជួលម្ដុំស្ទឹងមានជ័យ មានស្រុកកំណើតភូមិថ្កុល ឃុំត្រើយស្លា ស្រុក ស្អាង ខេត្ដកណ្ដាល។យោងតាមសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះ ម៉ូតូ តែម្នាក់ឯងមកពីស្រុកស្អាងទៅផ្ទះជួល នៅស្ទឹងមានជ័យ ដោយជិះតាមបណ្តោយផ្លូវ ២៧១ ខណៈ មកចំណុចកើតហេតុ ក៏ត្រូវបានរថយន្តមួយគ្រឿង ជិះមកប៉ះជនរងគ្រោះ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថបន្ដោងបានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។ក្រោយពេលកើតហេតុ៕






វីដេអូ៖
