Sponsor
Pisey

ប្រធាន​គណបក្ស​ប្រឆាំង​ប្រទេស​វេណេហ្ស៊ុយអេឡា​ លោក​ Henrique Capriles បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រូប​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូវយ៉ក​ ដោយ​សារ​តែ​មាន​ការ​រឹបអូស​យក​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​គេហទំព័រ​ព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៧។

លោក​ Capriles​ បាន​និយាយ​បន្ថែម​ថា​ រូប​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ចប្រជុំ​ជា​មួយ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ ដោយ​សារ​តែ​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ត្រូវ​បាន​ដក​ហូត​នៅ​ប្រលាន​យន្ត​ក្នុង​ស្រុក​ និង​យក​ទៅ​បង្ខាំង​ទុក​រយះ​ពេល​៣ឆ្នាំ​ ចាប់​តាំង​ពី​ឥឡូវ​នេះ​តទៅ។

គួរ​រំលឹក​ផង​ដែរ​ថា​ ការ​ប្រឆាំង​តវ៉ា​ជា​មួយ​នឹង​រដ្ឋាភិបាល​លោក​ Nicolas Maduro​ ក្នុង​រយះ​ពេល​៧​សប្ដាហ៍​ចុង​ក្រោយ​នេះ​ បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​តិច​ ៤៣នាក់​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor