មនុស្សភាគច្រើនចូលចិត្តតែវាយតម្លៃអ្នកដទៃតាមរយៈសម្បកក្រៅ នូវការស្លៀកពាក់ ការតុបតែងខ្លួន ឬការប្រើប្រាស់នូវសម្ភារៈនិយម ទាំងមិនដែលធ្លាប់ស្គាល់គេពីមុនមកសោះ ។
ជាក់ស្ដែងថ្ងៃនេះយើងខ្ញុំសូមលើកយកលោកពូម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានពោធិចិនតុង គាត់បានតុបតែងខ្លួនសាមញ្ញៗ ហើយថែមទាំងមានពុកមាត់ ពុកចង្ការជុំមាត់ទៀតផង ទើបធ្វើឲ្យភ្ញៀវដែលមក បរិភោគនៅហាងរបស់គាត់ មានការភ័ន្តច្រឡំ ថាគាត់ជាអ្នកយាមឡាន និងតែងឲ្យលុយគាត់ ១០០០៛ ជារៀងរាល់ថ្ងៃ ហើយគាត់ក៍មិនគួរសមទៀតដែរ គឺទទួលយកជានិច្ច :D ។
នេះបើយោងតាមផេគរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា៖
ភ្ញៀវដែលនិយមចូលហូបបាយនៅភោជនីយដ្ឋានពោធិចិនតុង កុំច្រឡំថាគាត់ជាអ្នកយាមឡានចះតែឱ្យលុយគាត់១.០០០៛ញយៗគាត់ចះតែយកទៅ ការពិតគាត់ជាថៅកែហាងនេះស្មោះខ្ញុំស្គាល់គាត់ជិត២០ឆ្នាំហើយ ។

