Sponsor
Pisey

កងទ័ព ​អាមេរិក​ បាញ់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់​ចេញ​ពី​កោះ​ Marshall​ នៅ​កណ្ដាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក រួចហើយ​បាញ់មីស៊ីល​ទប់ស្កាត់​មួយ​គ្រាប់​ផ្សេង​ទៀត​ដែ​លទើ​ប​អភិវឌ្ឍ​ថ្មី​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​រដ្ឋ ​កាលីហ្វ័រញ៉ា ​ ដើម្បី​បំផ្លាញ​មីស៊ីល​ដែល​ហោះហើរ​សំដៅ​ទៅ​រក​ទឹក​ដី​អាមេរិក ។​ 

មីស៊ីល​ចេញ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​បំផ្លាញ​ទាំង​ស្រុង​នូវ​មីស៊ីល​ឆ្លង​ទ្វីប​ដែល​បាញ់​ចេញ​ពី​កោះ​ Marshall ​ធ្វើ​ឲ្យ​មីស៊ីល​នោះ​មិន​អាច​ឆ្ងង​កាត់​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ទៅ​ដល់​ទឹក​ដី​ អាមេរិក​ បាន​ឡើយ ។​ រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក ​ចាប់​ផ្ដើម​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​ទប់ទល់​មីស៊ីល​ឆ្លង​ទ្វីប​តាំង​ពី​ឆ្នាំ​ ២០០២​ មក​ម្លេះ ​ដោយ​ចំណាយ​ប្រាក់​អស់​ ៤០​ពាន់​លាន​ដុល្លារ ។​ 

ទីបំផុត​រយៈពេល​ ១៣​ ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​ប្រឹងប្រែង​របស់​ភ្នាក់ងារ​ការពារ​មីស៊ីល​ទទួល​បាន​លទ្ធផល​ជោគជ័យ​ ១០០%​ នៅ​ពេល​ដែល​ប្រព័ន្ធ​អាវុធ​របស់​ខ្លួន​បំផ្លាញ​មីស៊ីល​ឆ្លងទ្វីប​ ដែ​ល​កំពុង​ហោះហើរ​សំដៅ​ទៅ​រក​ទឹកដី ​អាមេរិក​ ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​ការ​សាកល្បង​ស្រែក​ហោរ ​អបអរ​យ៉ាង​ខ្លាំង ។​ 

អ្វី​ដែល​ធ្វើ​ឲ្យ​មន្ត្រី ​អាមេរិក ​សប្បាយ​ចិត្ត​បំផុត ​គឺ​សមត្ថភាព​របស់​ប្រព័ន្ធ​ការពារ​នេះ ​អាច​​ទប់​ស្កាត់​មីស៊ីល​ កូរ៉េខាងជើង​ ជា​ប្រទេស​ដែល​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​មីស៊ីល​ឆ្លង​ទ្វីប​ ហើយ​បាន​សាកល្បង​មីស៊ីល​របស់​ខ្លួន​ជា​ញឹក​ញាប់ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor