ចំនួនមនុស្សស្លាប់កើនឡើងរហូតដល់ ៨០នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ ដែលបានកើតឡើងនៅថ្ងៃពុធ ព្រឹមិញនេះ នៅជិតស្ថានទូតអាល្លឺម៉ង់ និងឥណ្ឌា ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ប៉ូលិសបានឲ្យដឹងថា មនុស្សស្លាប់យ៉ាងហោចណាស់ ៨០នាក់ស្លាប់ និង៣០០នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយដោយព័ត៌មាន CNN។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Najib Danish បានបញ្ជាក់ថា ការផ្ទុះអាវុធនេះ គឺជាអំពើភេរវកម្ម ដែលបង្កឡើងដោយទាហានស្ពាយគ្រាប់បែកអត្តឃាត ISIS មួយរូប ចំពេលដែលមនុស្សជាច្រើនកំពុងផ្ដុំគ្នា នៅអាគារមួយកន្លែង នៅក្នុងទីក្រុងកាប៊ុល ក្បែរស្ថានទូតអាល្លឺម៉ង់។
