Sponsor
Pisey

ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ឈប់ឈរ​កម្រិត​ ១៥៦​ សង់ទីម៉ែត្រ ​ចាប់​តាំង​ពី​ថ្ងៃ​ទី ​២៤​ បាន​ជន់​លិច​តំបន់​ចំនួន​ ២៣​ របស់​ទីក្រុង​ បាងកក​ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ប៉ុន្តែ​នាយករដ្ឋមន្ត្រី បន្ទោស​បញ្ហា​ទឹក​ជំនន់​មួយ​ផ្នែក​ដោយ​សារ​​ការ​រក្សា​ទុក​សំរាម​មិន​ត្រឹម​ត្រូវ​ និង​ជំរុញ​ដល់​ប្រជាជន​ឲ្យ​សហការ​ជា​មួយ​អាជ្ញាធរ​ដើម្បី​​ជៀសវាង​បញ្ហា​ទឹក​ជំនន់ ។​

នាយករដ្ឋមន្ត្រី​ ថៃ​ លោក​ ប្រាយុទ្ធ ចាន់អូចា​ បាន​បញ្ជា​ដល់​មន្ត្រី​ទីក្រុង ​បាងកក​ ឲ្យ​​ស្វែងរក​ដំណោះ​ស្រាយ​ជា​បន្ទាន់​ក្រោយពី​រាជធានី​ត្រូវ​បាន​ជន់​លិច​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ឈប់​ឈរ​បន្ត​បន្ទាប់​គ្នា​ជាច្រើន​ថ្ងៃ​ ដោយ​លោក ប្រាយុទ្ធ​ ណែនាំ​ឲ្យ​ផ្ដោត​ទៅ​លើ​ការ​បញ្ចៀស​ទឹក​ចេញ​ពី​សង្កាត់​ទាប​ៗ​ក្នុង​ទីក្រុង​ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ។​

លោក​ ប្រាយុទ្ធ ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ដោះ​ស្រាយ​បញ្ហា​សំរាម​ដែល​ជា​មូលហេតុ​សំខាន់​ ព្រោះ​វា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ប្រព័ន្ធ​បង្ហូរ​ទឹក ។​ ចំណែក​អាជ្ញាធរ​នឹង​រាយការណ៍​ដល់​លោក​នាយករដ្ឋ​មន្ត្រី​អំពី​លទ្ធផល​​នៃ​ដំណើរការ​ទប់ទល់​ទឹក​ជំនន់ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor