Sponsor
Pisey

ខេត្តសៀមរាម៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៤ ល្ងាចនេះ មានករណីក្មេងលង់ទឹកស្លាប់នៅភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

កុមារដែលបានស្លាប់មានចំនួន ០២ នាក់ ម្នាក់ឈ្មោះ គី​ សុផាន ភេទស្រី​ អាយុ ៩ឆ្នាំ​ មុខរបរ សិស្សថ្នាក់ទី២ ម្នាកទៀតមានឈ្មោះ​ ធឿន សុផានិត ភេទ​ប្រុស អាយុ ៥ ឆ្នាំ​​ រស់នៅភូមិគោកស្រម៉​ ឃំុល្វា ទាំងអស់គ្នា និងត្រូវជាបងប្អូនជីដូនមួយ បានលង់ទឹកស្រះទទឹង ១០ម៉ែត្រ​​ បណ្តោយ១០ម៉ែត្រ ជំរៅ១,៧០ម៉ែត្រ នៅខាងជេីងផ្ទះរបស់ក្មេងរងគ្រោះចំងាយ១៥០ម៉ែត្រ។

តាមការសាកសួរឪពុកម្តាយរបស់ក្មេងទាំងពីបានប្រាប់ឲ្យដឹងថា÷ ពួកគាត់បាន បាត់កូននៅម៉ោងប្រហែល ១នាទីថ្ងៃត្រង់ ​​តែមិនបានសួររកទេ លុះម៉ោង៣នាទី ទេីបរកឃើញខោអាវកូននៅមាត់ស្រះ ទេីបនាំគ្នាចុះរាវរកតែម្តង ហើយក៏បានឃើញសាកសពទាំង០២នាក់។

ក្រោយពេលទទួលព៌តមានកំលាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងស្រាវជ្រាវសាកសពពិតជាលង់ទឹកពិតប្រាកដមែន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor