បាងកក៖ ឧកញ៉ាវ័យក្មេង ឌួង ឆាយ បានប្រកាសជំហរនៅតែបន្ត ប្តឹងមន្ទីរពេទ្យ Bumrungrag Hopital របស់ប្រទេសថៃ ឡើងតុលាការនៅបាងកក ដើម្បីរកយុត្តិធម៌ឲ្យកូនប្រុសរបស់ខ្លួន។ នេះយោងតាម ហ្វេស៊ប៊ុកផ្លូវការរបស់លោកបានឲ្យដឹងនៅរសៀលថ្ងៃទី ៣១ ខែឧសភានេះ។
ហ្វេសប៊ុករបស់លោកបានឲ្យដឹងទៀតថា នេះជាលើកទី ២ ហើយដែលលោកបានឡើងមកប្ដឹងផ្ដល់ក្តីជាមួយមន្ទីរពេទ្យនេះ។ ក្នុងនោះដែរលោកថា នឹងធ្វើការ Live video ម៉ោង ១០:៣០នាទីយប់នេះរៀបរាប់អំពីដំណើររឿងក្តីនេះអោយបងប្អូនពលរដ្ឋខ្មែរបានដឹង។
នេះជាសំណេរដើមរបស់លោក ឧកញ៉ា ឌួង ឆាយ៖ " Sue Bumrungrad International To Find Justice for My Son ប្តឹងមន្ទីរពេទ្យ BumrungragHopital ឡើងតុលាការនៅបាងកក ដើម្បីរកយុត្តិធម៌អោយកូនប្រុសខ្ញុំ។ នេះជាលើកទី 2 ហើយដែលខ្ញុំបានឡើងមកប្តឹងផ្តល់ក្តីជាមួយមន្ទីរពេទ្យចង្រៃនេះ។ ខ្ញុំនឹងធ្វើការ Live video ម៉ោង 10:30 នាទីយប់នេះរៀបរាប់អំពីដំណើររឿងក្តីអោយបងប្អូនពូមីងបានដឹងណា។ សូមជួយផ្តល់កំលាំងចិត្តអោយរូបខ្ញុំ និងកូនប្រុសច្បងខ្ញុំផងណា"៕
