បរទេស: ថ្ងៃនេះមន្ត្រីសេតវិមានសហរដ្ឋអាមេរិកបានបង្ហើបប្រាប់ពីគំរោងការ និងអះអាងថាមេដឹកនាំផ្តាច់ការលោកគីម ជុងអ៊ុន នឹងយកកាប្រើប្រាស់អាវុធ និងគម្រោងនុយក្លេអ៊ែររបស់ខ្លួន ដើម្បីធ្វើការគំរាមកំហែងដល់អាមេរិក អោយដកខ្លួន ឬបោះបង់ចោលប្រទេសកូរ៉េខាងត្បូង ដើម្បីខ្លួនអាចគ្រប់គ្រង់ដែនដីឧបទ្វីបកូរ៉េទាំងមូល។
បើយោងតាមលោក Matt potting នាយកក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីបាននិយាយនៅក្នុងសន្និសិទ្ធិនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា:
ជនផ្តាច់ការរូបនេះអាចនឹងយកការអភិវឌ្ឍផ្នែកសព្វាវុធរបស់ខ្លួនដើម្បីជំរុញឱ្យមាន "ការបង្រួបបង្រួមនៃឧបទ្វីបកូរ៉េ"។ វាអាចនឹងជាការពិតមួយដែលយើងអាចសន្និដ្ឋានថាក្រុងព្យុងយ៉ាងនឹងបង្ហាញភាពកំញើញខាងអាវុធនុយក្លេអ៊ែរដើម្បីបន្តការពាររបបផ្តាច់ការកុម្មុយនិស្តរបស់ខ្លួន។ ប៉ុន្តែលោកបានបន្ថែមទៀតថាវាជារឿងធម្មតារបស់ប្រទេសនេះទៅហើយដែលមានការកំញើញសព្វាវុធរបស់ខ្លួនមកជាងមួយទសវត្សរ៍ទៅហើយ ប្រទេសនេះក៏ជាទីតាំងនៃឃ្លាំងផ្ទុកអាវុធដ៏អាក្រក់បំផុតនៅលើពិភពលោក។
កូរ៉េខាងជើងតែងតែនិយាយបើកចំហរជាមួយអតីតថ្នាក់អ្នកដឹកនាំរបស់សហរដ្ឋអាមេរិកថាពួកគេចង់ប្រើប្រាស់អាវុធធ្វើជាឧបករណ៍ដើម្បីគំរាមកំហែង និងដើម្បីសម្រេចគោលដៅ និងគោលបំណងរបស់ពួកគេក្នុងការប្រមូលអំណាច និងរួមទាំងដោះស្រាយបញ្ហាសព្វថ្ងៃនៅឧបទ្វីបកូរ៉េដែរ។
Source: dailymail

