Sponsor
Pisey

​រាជធានី​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន សែន​ បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​ បន្ទាប់​លោក​មាន​ការ​ហត់​នឿយ​ខ្លាំង​ពេក​ ក្នុង​មួយ​រយៈពេល​ចុង​ក្រោយនេះ លើ​​​ការ​បំពេញ​ការងារ​ជា​ថ្នាក់​ដឹក​កំពូល​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដ៏​ល្អ​ ​ដើម្បីបន្ត​​ធ្វើ​ឲ្យ​កម្ពុជា​មាន​​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ។

យោង​តាម​សំណេរ​នៅ​លើ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​សម្តេច​បាន​ឲ្យដឹង​ថា​​ នៅ​ថ្ងៃទី​០៤ ខែ​​មេសា ឆ្នាំ​២០១៧​នេះ ​សម្តេច​កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យ​ប្រទេស សិង្ហបុរី​​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​ម៉ោង​២​ល្ងាច​ថ្ងៃ​ទី​៣​ ខែ​ឧសភា ម្សិលមិញ​ម្ល៉េះ។ យ៉ាង​ណា​មិញ​ បើ​គ្មាន​ការ​ប្រែប្រួល​ណា​មួយ​ទេ​ សម្តេច​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី​០៧ ​ខែ​ឧសភា​ ដើម​សប្តាហ៍​ក្រោយ​នេះ​។

​សំណេរ​ដើម "ខ្ញុំ​សុំ​ការ​យោគយល់​ពី​សំណាក់ ​មន្ត្រី​ រាជការ ​កងកម្លាំង​ប្រដាប់​ អាវុធ​នៅ​ខេត្ត​កំពង់​ស្ពឺ​ដែលខ្ញុំ​ត្រូវ​ ជួប​នៅ​ព្រឹក​នេះ​តែ​ត្រូវ​អាក់​ខាន​។​ សុំ​ការ​យោគយល់​ពី​មិត្តភក្រ័ ​បរទេស​ពិសេស​ជប៉ុន​ ឥណ្ឌា ​បារាំង​ដែល​កម្មវិធី​គ្រោង​ទុក​ សំរាប់​ការ​ជួបត្រូវ​បាន​លប់​ចោល​ទៅ​វិញ​។ ​

ដោយ​ការ​ហត់នឿយ​ខ្លាំង​ពែក​ខ្ញុំ ​ធ្លាក់​ខ្លួន​មាន​ជម្ងឺ​ដែល​ចាំ​បាច់​ត្រូវ ​មក​ពេទ្យ​បន្ទាន់​ ដើម្បី​ពិនិត្យ​និង​ព្យាបាល​។​ ខ្ញុំ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​សិង្ហបុរី​ តាំង​ពី​ម៉ោង​២​ល្ងាច​ថ្ងៃ​៣​ឧសភា ​និង​អាច​វិល​ត្រឡប់​​ទៅ​កម្ពុជា​វិញ ​នៅ​ថ្ងៃ​អាទិត្យ​៧​ឧសភា​ ដើម្បី​បន្តរ​ការងារ​ជា​ធម្មតា​ឡើង​វិញ​។ ​សូមជូន​ពរ​បងប្អូន​ជន​រួមជាតិ​ជួប​ តែ​សេចក្តី​សុខ​"៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor