Sponsor
Pisey

បរទេស: ថ្មីៗនេះក្រុមអ្នកជួយសង្គ្រោះសត្វព្រៃឈ្មោះថា "International Animal Rescue" (IAR) នឹងមន្ត្រីការពារព្រៃឈើឈ្មោះថា The Forestry Department (BKSDA)បានមកជួយកូនសត្វស្វាក្រហមមួយក្បាលអាយុ៤ឆ្នាំ ឈ្មោះ Kotap អោយមានជីវិតថ្មីបន្ទាប់ពីត្រូវបានចំណាញពេលចាក់សោរទុកក្នុងប្រអប់ឈើខ្មៅងងឹតមានទំហំតូចអស់រយៈពេលពីរឆ្នាំ។

- រូបថត: @The International Animal Rescue
- រូបថត: @The International Animal Rescue

បុរសម្នាក់ឈ្មោះ Baco ដែលជាស្គាល់ថាជាម្ចាស់របស់កូនស្វាកំសត់ Kotap បាននិយាយអះអាងថា:

ដំបូងឡើងលោកបានឃើញកូនសត្វស្វានេះទើបនឹងកើតដេកនៅក្នុងប្រអប់ក្រដាស់ រួចហើយលោកបានសុំយកមកចិញ្ចឹមពីអ្នកភូមិឈ្មោះ Ketapang រស់នៅភាគខាងលិចទីក្រុងកាលីម៉ាន់តាន់ នៃប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីយកមកចិញ្ចឹមបានបន្ថិចលោកក៏ចាប់ផ្តើមអារម្មណ៍ខ្លាចកូនស្វានេះដើររំខានដល់អ្នកស្រុករស់នៅក្បែរនោះ ហើយក៏សម្រេចចិត្តយកស្វានេះទៅដាក់នៅក្នុងប្រអប់ឈើងងឹមមួយនៅមុខផ្ទះរបស់លោក។ លោកតែងតែដាក់អាហាររបស់មនុស្សឲ្យស្វានេះស៊ី ដូចជានំប័ុង និងបាយ ប៉ុន្តែស្វានេះចូលចិត្តស៊ីតែមីឆៅ និងភេសជ្ជៈផ្អែមប៉ុន្នោះ។
- រូបថត: @The International Animal Rescue
- រូបថត: @The International Animal Rescue
- រូបថត: @The International Animal Rescue

ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទៅបញ្ចុះបញ្ចូលម្ចាស់របស់សត្វស្វា Kotap អោយដោះលែងវា និងអោយរស់នៅតាមបែបធម្មតាវិញ ប៉ុន្តែម្ចាស់ស្វានេះមិនយល់ព្រមសោះ។ ប៉ុន្តែក្រោយពីនិយាយពន្យល់ជាច្រើនដងអំពីជីវិតរស់នៅរបស់សត្វ និងបញ្ហាច្បាប់មួយចំនួនក្នុងស្រុក ម្ចាស់ស្វាក៏ចុះចាញ់ និងយល់ព្រមធ្វើតាមសំណើររបស់ក្រុមជួយសង្គ្រោះសត្វ។

តាមរយៈវីដេអូពេលដែលទ្វានៃប្រអប់ឈើបើកឡើង កូនស្វា Kotap មិនហ៊ានចេញមកទេ ប៉ុន្តែក្រោយមកវាក៍អើតកចេញមកក្រៅបន្តិចម្តងៗ ហើយមើលទៅវាហាក់ដូចជាមានអារម្មណ៍ចំឡែកផង អរ និងភ័យផង ព្រោះបានឃើញពិភពខាងក្រៅដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតក្រោយពីជាប់អសរយៈពេល ២ឆ្នាំ។

- រូបថត: @The International Animal Rescue
- រូបថត: @The International Animal Rescue

បន្ទាប់មកក្រុមអ្នកជួយសង្គ្រោះសត្វព្រៃបាននាំវាយកទៅដាក់ឲ្យរស់នៅជាមួយសត្វស្វាដែលត្រូវបានជួយសង្គ្រោះដ៏ទៃទៀត រហូតវាអាចសាំនឹងការរស់នៅជាមួយសត្វស្វាដ៏ទៃ ទើបយកវាទៅលែងនៅក្នុងព្រៃដែលជាកន្លែងដ៏ល្អសម្រាប់ការរស់នៅរបស់វាវិញ។

- រូបថត: @The International Animal Rescue
- រូបថត: @The International Animal Rescue
- រូបថត: @The International Animal Rescue

សូមទស្សនាវីដេអូរបស់សត្វស្វាកំសត់នេះខាងក្រោម:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor