កូរ៉េខាជើងបានចោទប្រកាន់ថា សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ល្បឿនលឿនជាងសំឡេងមួយគ្រឿង ទៅកាន់ឧបទ្វីបកូរ៉េដោយសំងាត់ និងថែមទាំងបានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៀតផង។ នេះបើយោងតាមសារព័ត៌មានរដ្ឋទីក្រុង ព្យុងយ៉ាង KCNA។
រដ្ឋាភិបាល កូរ៉េខាងជើង បានធ្វើការថ្កោលទោសយ៉ាងពេញទំហឹង ទៅលើ សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាមុជទឹកថាមពលនុយក្លេអ៊ែរ នាវាផ្ទុកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B មួយគ្រឿងផ្សេងទៀតទៅកាន់សមុទ្រខាងកើត នាតំបន់កោះ Peninsula កូរ៉េខាងត្បូង។
ទីក្រុងព្យុងយ៉ាងអះអាងថា យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក ម៉ាក B-1B ទើបបានបញ្ជូនចេញពីមូលដ្ឋានទ័ពអាកាស Guam មកកាន់ កូរ៉េខាងត្បូង ក្រោយមកបានធ្វើការហ្វឹកហ្វឺន ទម្លាក់គ្រាប់លើទីតាំងសំខាន់ៗមួយចំនួនលើទឹកដី កូរ៉េខាងជើងទៀតផង។ យ៉ាងណាមិញប្រទេសផ្ដាច់ការមួយនេះ ពុំទាន់ចេញសញ្ញាប្រឆាំងនឹងសមយុទ្ធថ្មីនេះនៅឡើយ៕
