Sponsor
Pisey

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Cristiano​ Ronaldo​ បាន​ជួយ​ឲ្យ​ Real​ Madrid​ យក​ឈ្នះ​គូ​ប្រជែង​ AT​ Madrid​ ៣-០​ ស្រួល​ៗ​ បន្ទាប់​ពី​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ Champions​ League​ ជើង​ទី​១​វគ្គ​៤​ក្រុម​យប់​មិញ​។

៣​គ្រាប់​របស់​តារា​ជើង​ស៊ុត​ CR7​ គឺ​រក​បាន​ក្នុង​នាទី​ទី​១០​,៧៣​, និង​គ្រាប់​ចុង​ម៉ោង​នាទី​ទី​៨៦​។ យ៉ាងណាមិញ​ ក្រោយ​ទទួល​ជ័យជម្នះ​យ៉ាង​ធំធេង​នេះ​រួច​មក​ Real​ Madrid​ កំពុង​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​បន្ត​ដំណើរ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ខណៈ​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ម្ដង​គ្នា​ក្នុង​ជើង​ទី​២​ដើម្បី​សម្រេច​លទ្ធផល​ផ្លូវ​ការ​។

គួរ​រំលឹក​ផង​ដែរ​ថា​ ការ​ប្រកួត​ជើង​ទី​ជើង​ទី​២​រវាង​ក្រុម​ទាំង​២​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor