ក្មេងស្រីអាយុ ៨ ឆ្នាំ ត្រូវបានឪពុកខ្លួនធ្វើទារុណកម្មចាប់ចង ព្រោះតែក្មេងម្នាក់នេះមានចេតនាចង់ពន្យាពេលការលែងលះរបស់ឪពុកម្តាយរបស់គេ។ ដោយសារតែបែបនេះហើយ ក្មេងស្រីម្នាក់នេះបានយកក្រដាស់លែងលះរបស់ឪពុកម្តាយទៅហែកចោល ដែលជាហេតុធ្វើឲ្យឪពុកគេខឹងសម្បារយ៉ាងខ្លាំង រហូតចាប់កូនរបស់ខ្លួនព្យួរផុតពីដី វាយ និងទាញខោកាប៊ូយកូនខ្លួនចុះក្រោម ព្រមទាំងថតវីដេអូបង្ហោះឲ្យម្តាយរបស់ក្មេងស្រីដែលត្រូវជាប្រពន្ធដើមរបស់ខ្លួនមើលទៀតផង។
ហេតុការណ៍បានកើតឡើងនៅភាគខាងលិចខេត្តស៊ីឈួន នៃប្រទេសចិន ប៉ូលីសបានចាប់ឃាត់ខ្លួនឪពុកចិត្តអាក្រក់ម្នាក់នេះភ្លាមៗបន្ទាប់ពីម្តាយក្មេងស្រីបានបង្ហាញ វីដេអូធ្វើទារុណកម្មនេះទៅឲ្យប៉ូលីស។
ចំណែកក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យ និងស្នាក់នៅបណ្តោះអាសន្នបន្ទាប់ពីជួបរឿងតក់ស្លុតបែបនេះ ប៉ុន្តែក្មេងស្រីមិនបានរងរបួសធ្ងន់ធ្ងរលើរាងកាយទេ។
Source: thesun

