Sponsor
Pisey

ភ្នំពេញ៖ មាន​ករណី​បាញ់​ឃាត​កម្ម​យ៉ាង​សាហាវ​មួយ​បាន​កើត​ឡើង​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ឡាន​តែ​ម្ដង​​ដែល​ករណី​ឃាត​កម្ម​នេះ​បាន​កើត​ឡើង​ជិតច្រក​វត្ត​អង្គតាមិញ​ ​ភូមិប៉ប្រកខាងត្បូងសង្កាត់​កាកាប​ ខណ្ឌ​ពោធិសែនជ័យ​ តាម​ផ្លូវ​សហព័ន្ធ​រុស្សី​ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ សឿង ​ផានិត​ អាយុ​២៨​ឆ្នាំ​ជា​មន្ត្រី​ជលផល​បឹង​ទន្លេសាបដោយ ឃាត​ក​បាន​​ជិះម៉ូតូម៉ាកស្មាស់​ បាញ់​ជន​រង​គ្រោះ​សម្លាប់​ដោយ​ត្រូវ​នៅ​ត្រង់​ក្រោម​ក្លៀកខាងឆ្វេង ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ឡាន​តែ​ម្ដង។

យ៉ាង​ណាយ៉ាងណី​មូលហេតុនៃការ​បាញ់​សម្លាប់​នេះ​មិន​ដឹង​មូល​ហេតុ​នៅ​ឡើយ​ទេ​។ តាម​ការ​សន្និដ្ឋាន​ជំហានដំបូង​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ឃាតករ​បាន​ប្រើ​កាំភ្លើងខ្ចី​ទំនើប ​ម៉ាកឡុក ផលិត​នៅ​ប្រទេស​ចិន​។ ព័ត៌មាន​បន្ថែម​ផ្សាយ​ជូនពេល​ក្រោយ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor