Sponsor
Pisey

បរទេស: មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមឆ្នេរសមុទ្រឥណ្ឌូនេស៊ី បន្ទាប់ពីប្រទះឃើញបំណែករលួចដ៏អាថ៌កំបាំងដែលគ្មានអ្នកណាដឹងថាជាសត្វអ្វី។ បន្ទាប់ពីធ្វើការវាស់វែងគ្រោងឆ្អឹងសាកសពសត្វរលួចនេះ គឺវាមានកណ្តោយ ១៥ ម៉ែត្រវែងសន្ធឹង ហើយវាត្រូវបានរកឃើញដោយអ្នករស់នៅទីនោះ ក្នុងតំបន់ Asurl Tuanakota នៅលើឆ្នេរសមុទ្រភាគខាងជើងនៃកោះ Seram ក្នុងខេត្ត Maluku។ ហើយនេះបើយោងតាមសេចក្តីរាយការណ៍ Jakart Globe។

- រូបថត: @Pattimura Military Command
- រូបថត: @Pattimura Military Command

យោងតាមសំដីរបស់អ្នកភូមិម្នាក់បានប្រាប់ឲ្យដឹងថា ដំបូងឡើងលោកបានឃើញសាកសពសត្វនេះនៅពេលយប់ ប៉ុន្តែពេលនោះលោកបានគិតថាវាជាទូកធម្មតាកំពុងចតស្ងៀម ឬកំពុងខូច។ មនុស្សជាច្រើនផ្អើលមកមើលសត្វរលួចនេះ ហើយពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងរូបរាងដ៏ធំនឹងចម្លែកបែបនេះ។ ប៉ូលីសបានធ្វើការសន្និដ្ឋានថាវាគឺជាសាកសពត្រីប៉ាឡែនដែលស្លាប់ហើមស៊ុយហើយបានអណ្តែតមកទីនេះ ចំណែកអ្នកភូមិក៏បានស្នើសុំឲ្យអាជ្ញាធរធ្វើការសម្អាតទឹក និងយកសាកសពសត្វនេះចេញពីតំបន់របស់ពួកគេរស់នៅ។

- រូបថត: @Youtube Via Nine News
- រូបថត: Google

សូមទស្សនាវីដេអូរឿងនេះខាងក្រោម:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor