ក្រុមជជ្រើសជាតិនារីកម្ពុជាវ័យក្រោម១៥ឆ្នាំ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U15 GIRLS' CHAMPIONSHIP 2017ក្រោយពេលបានត្រឹមក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី១ទល់១។
មួយគ្រាប់របស់កម្ពុជា រកបានដោយកីឡាការិនីពាក់លេខ ១៥ ភឿន ស្រីល័ក្ខនៅនាទី៣៥ក្នុងវគ្គទី១ ខណៈឥណ្ឌូណេស៊ីរកបាននាទី៩០+៣ ក្នុងវគ្គទី២។ លទ្ធផលស្មើនេះមានន័យថា កម្ពុជាបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់នារីវ័យក្រោម១៥ឆ្នាំ។
សូមបញ្ជាក់ថាឆ្លងការ៣ប្រកួតក្នុងពូល B កន្លងមកកម្ពុជាឈ្នះសិង្ហបុរី២ទល់១ ស្មើជាមួយឥណ្ឌូណេស៊ី១-១ និងចាញ់ហ្វីលីពីន៣ទល់០ មាន៤ពិន្ទុឈរលេខ២ក្នុងតារាង ខណៈហ្វីលីពីនឈរលេខ១មាន៩ពិន្ទុ បន្ទាប់ពីឈ្នះទាំងបីប្រកួត។
ចំណែកក្រុម U15 សិង្ហបុរី និងឥណ្ឌូណេស៊ីត្រូវហាលអាវត្រឹមនេះ។ កម្ពុជានឹងត្រូវជួបក្រុមលេខ១ជម្រើសជាតិនារីថៃនៅវគ្គខ្វែង៤ក្រុមចុងក្រោយ៕

