ម្ដាយ គឺជាស្ត្រីអ្នកមានគុណជាអនេកលើកូន ក្នុងមួយជាតិរបស់លោក ដែលលោកខំប្រកបការងារផ្សេងៗនោះ ក៍ដើម្បីជាប្រយោជន៍ដល់កូនប៉ុណ្ណោះ។ បើកូនបានខ្ពស់មុខប្រកបតាមដំបូន្មាន លោករមែងរីករាយចិត្ត ត្រជាក់ចិត្តយ៉ាងក្រៃលែង។ បើកូនអាប់មុខ បានទទួលសេចក្ដីទុក្ខ លោករមែងទទួលទុក្ខជាមួយ។ បើកូនខិលខូច ដើរប្រឡែប្រកោប្រព្រឹត្តអាក្រក់ផ្សេងៗ មិនស្ដាប់បង្គាប់ លោករមែងតែមានសេចក្ដីទុក្ខយ៉ាងធ្ងន់បំផុត។
សេចក្ដីស្រលាញ់របស់លោកចំពោះកូន ជាសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដ ដូច្នេះមិនថាកាលៈទេសណាទេ ម្ដាយតែងតែគិតពីកូនជានិច្ច ម្ដាយតែងប្រឹង គ្រប់បែបយ៉ាង មិនដែល រុញរាឡើយដើម្បីកូន ។
ជាក់ស្ដែងអ៊ំស្រីម្នាក់ដែលមានវ័យ៧៣ ឆ្នាំទៅហើយ នៅតែបន្តដើរលក់នំ មិនមានឱកាសសោយសុខ ដោយសារមុខរបរនេះ នៅឡើយ ។ លោកយាយមានប្រសាសន៍ថា បើលក់អស់ ទើបបានចំណេញប្រាក់ ៣០០០០៛ ។ ប្រសិនបើបងប្អូនបានឃើញលោកយាយកុំភ្លេចជួយទិញគាត់ផងណា ជាការគាំទ្រ ! សូមទស្សនាវីដេអូ ៖

