Sponsor
Pisey

ជនស៊ីវិល​ចំនួន​ជិត​ ១០០នាក់​ ក្នុង​ចំណោម​មនុស្ស​ជាង​ ២ម៉ឺន​នាក់​ បាន​ស្លាប់​នឹង​រង​របួស​ ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ Manchester Arena​ ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​អង់គ្លេស​ កាល​ពី​ម៉ោង​ជាង​ ១០យប់ថ្ងៃ​ច័ន្ទ ទី​២២ ឆ្នាំ​២០១៧​។

សកម្មជន​ក្រុម​ភេរវកម្ម​ ISIS​ ម្នាក់​បាន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ក្នុង​ការ​ប្រគំតន្ត្រី​ Manchester Arena​ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​អង់គ្លេស​ ដែល​បាន​សម្លាប់​ជនស៊ីវិល​ចំនួន​ ២២នាក់​ និង​រង​របួស​ ៥៩នាក់​ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ ។ យោង​តាម​សារព័ត៌មាន​ BBC​  បាន​ចុះ​​នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៤ ខែ​ឧសភា​​។

យោង​តាម​ប៉ូលិស​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​មាន​ឈ្មោះ​ Salman Abedi កើត​នៅ​ឆ្នាំ​១៩៩៤​ ក្នុង​ទី​ក្រុង​ Manchester​ គឺ​ជា​កូន​ទី​ពីរ​ក្នុង​ចំណោម​កូន​ ០៤នាក់​ ហើយ​មាន​ម្ដាយ​ឪពុក​ជា​ជន​ភៀស​ខ្លួន​លីប៊ី​។ 

តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយក្រុម​ ISIS​ ឈ្មោះ​ Amaq​ បានឲ្យ​ដឹង​​​ថា​ ជុំវិញ​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ខាង​លើ​នេះ​ គឺ​ជា​ការ​ព្រមាន​​នឹង​បន្ដ​​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅតំបន់​​អឺរ៉ុប​ថែម​ទៀត​។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor