Sponsor
Pisey

ដោយសារតែ យល់ពីទុក្ខលំបាក ចំពោះអ្នកដែលបានបាត់បង់លុយសុទ្ធ ដល់ទៅ $8,500 ទើប បងចិត្តធម៌ម្នាក់នេះ ( អ្នកប្រម៉ាញ់ខោជើងខ្លី ) ថានឹងប្រគល់ជូនវិញ ប្រសិនបើអ្នកជាម្ចាស់លុយនេះ លោកអ្នកអាចផ្ញើសារទៅកាន់ផេគហ្វេសប៊ុករបស់គាត់ តាមរយៈឈ្មោះ អ្នកប្រម៉ាញ់ខោជើងខ្លី

ខាងក្រោមនេះជាការប្រកាស របស់គាត់ នៅលើហ្វេសប៊ុក៖

ម្សិលមិញភ្លៀងស្រិចៗ ខ្ញុំចតឡានក្រោមដី ជិត អូឡាំពិច ដើរកាត់ផ្សារ ខ្ញុំបាន រើសបានលុយចំនួន 8,500$ ដាក់ក្នុងសាមុីមួយ។ តាមការពិភាក្សារជាមួយក្រុមគ្រួសារ លុយនេះ ទំនង ទើបតែខ្ចី គេ ពីធរនាគារ ហើយចង់ផ្ញើរទៅខេត្ត ដូចនេះខ្ញុំសំរេចចិត្តមិនយកទេ ។

ចឹងខ្ញុំសំរេចចិត្តផុសដើររកម្ចាស់ មានតែម្ចាស់ពិតទេ ដែរដឹងថាក្នុង សាមុី នោះ មានរបស់ម្យ៉ាងទៀត ដែរសំងាត់ មានតែគាត់ទេដែលដឹង។

មិនដឹងថាគ្រួសារគេនោះ យំសោកស្តាយប៉ុនណាទេ ហើយ ក៏មិនដឹងថាគេឈ្លោះគ្នា ដោយសាររឿងនឹងយ៉ាងណា ទេ ខ្ញុំបារម្មខ្លាំងណាស់

ផ្ញើរសារចូលមកខ្ញុំដើម្បីអោយលេខទំនាក់ទំនង

សូមបងប្អូនជួយ Share រកម្ចាស់ដើមផង ។ 
អរគុណ

សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor