Sponsor
Pisey

បុរស​ម្នាក់​បាន​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​មួយ​ខ្នង​ក្នុង​ទីក្រុង ​សាន់តាគ្រូស ​(Santa Cruz)​ ប្រទេស​ បូលីវី​ ហើយ​ស្រែក​ឡូឡា​ និង​មាន​បំណង​លោត​សម្លាប់​ខ្លួន​ពី​លើ​ដំបូល​ផ្ទះ​នោះ​ ។ 

ប៉ូលិស​ បូលីវី ​បាន​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ដើម្បី​នាំ​យក​បុរស​នោះ​ឲ្យ​ចុះ​មកវិញ​ ដោយ​បាន​ចរចា​គ្នា​រយៈពេល​ ៣០​ នាទី​ ប៉ុន្តែ​បុរស​ដែល​មានបំណង​ធ្វើ​អត្តឃាត​ មិនព្រម​ឲ្យ​ប៉ូលិស​ទៅ​ក្បែរ​ខ្លួន​ឡើយ ។​នៅ​ពេល​ដែល​ ប៉ូលិស ​និង​អ្នក​ជួយ​សង្គ្រោះ​ទៅ​ជិត ​បុរស​នោះ​បាន​លោត​ក្បាល​ទៅ​មុន​ ទម្លាក់​ពី​លើ​ផ្ទះ​ភ្លាម​ៗ​នៅ​ពេល​បុគ្គលិក​ជួយ​សង្គ្រោះ​ព្យាយាម​ដើរ​ទៅ​ក្បែរ ។​ 

ទោះ​យ៉ាង​ណា ​ផ្ទះ​នោះ​មាន​កម្ពស់​ត្រឹម​តែ​មួយ​ជាន់​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​អ្នក​មានបំណង​ធ្វើ​អត្តឃាត​មិនបាន​ស្លាប់​តាម​បំណង​ឡើយ ​ដោយ​គ្រាន់​តែ​រង​របួស​ធ្ងន់​ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ ។ ​សារព័ត៌មាន​ បូលីវី​ ផ្សាយ​ថា​ បុរស​នោះ​អាយុ​ ២៩​ ឆ្នាំ ​ជនជាតិ​ ប្រេស៊ីល ។ ​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor