Sponsor
Pisey

ទាហាន​ ហ្វីលីពីន​ បើក​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ឥស្លាម​ជ្រុលនិយម​ មាន​ឈ្មោះ​ថា ​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ឥស្លាម​បាងសាម៉ូរ៉ូ​ មាន​មូលដ្ឋាន​នៅ​លើ​កោះ​ មីនដាណាវ ​ភាគ​ខាងត្បូង​ និង​ជា​ក្រុម​ដែល​បាន​ប្ដេជ្ញា​ចង​សម្ពន្ធភាព​ជាមួយ​ក្រុម​ ISIS​ នៅ​មជ្ឈិមបូព៌ា ។​ 

ទាហាន​ ហ្វីលីពីន ​បញ្ជាក់​ថា​ ក្នុង​ចំណោម​សមាជិក​ជីវពល​ទាំង​នោះ​មាន​ ៦​ នាក់​ គឺ​ជា​ក្រុម​ ISIS​ មក​ពី​ប្រទេស​ ឥណ្ឌូណេស៊ី ​ដែល​កំពុង​ហ្វឹកហ្វឺន​ជា​មួយ​ក្រុម​ បាងសាម៉ូរ៉ូ ​អំពី​របៀប​ផលិត​គ្រាប់បែក​ ប៉ុន្តែ​ពួកគេ​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​ទាហាន​រដ្ឋាភិបាល ​និង​ការ​វាយ​ប្រហារ​តាម​អាកាស ។​ ក្រុម​ បាងសាម៉ូរ៉ូ ​គឺ​ជា​ក្រុម​ឧទ្ទាម​បំបែក​ចេញពី​ក្រុម​មូស្លីម​ជ្រុលនិយម​ធំ​មួយ​ឈ្មោះ ​រណសិរ្ស​រំដោះ​ឥស្លាម​​ម៉ូរ៉ូ ​ដោយសារ​ក្រុម​នេះ​ បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ជា​មួយ​រដ្ឋាភិបាល ។​ 

ភ្នាក់ងារ​ស៊ើបអង្កេត​ ហ្វីលីពីន​ រាយការណ៍​ថា​ សមាជិក​ក្រុម​ បាងសាម៉ូរូ ​៣១​ នាក់​ត្រូវ​បាន​សម្លាប់​ ក្នុង​នោះ​មាន​មេដឹកនាំ​ក្រុម​នេះ​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ ប៊ុងហ្គោស​ រួម​ជា​មួយ​នឹង​ជំនួយ​ការ​ពីរ​នាក់​ទៀត ។​ អ្នកភូមិ​ជាង​ពីរ​ម៉ឺន​នាក់​ ត្រូវ​ជ្រកកោន​នៅ​តាម​សាលារៀន​ និង​ទីជម្រក​បណ្ដោះអាសន្ន​ផ្សេង​ៗ​ បន្ទាប់​ពី​ប្រតិបត្តិការ​នោះ​ចាប់​ផ្ដើម​កាល​ពី​ដើម​ខែ​ ឧសភា ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor