បន្ទាប់ពីមានការភ្ញាក់ផ្អើលយ៉ាងកក្រើកពេញផ្ទៃប្រទេស ក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុក ករណីកូនប្រុសនាយហុងដា ដែលជាប់ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ប្រពន្ធក្រោយរបស់ឳពុកខ្លួន(នាយហុងដា) ហើយគេចខ្លួនបាត់។
នៅពេលនេះជនសង្ស័យត្រូវបានអាវុធហត្ថខណ្ឌជ្រោយចង្វារនៃរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ ក្រោយពេលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញសាកសួរ ជនសង្ស័យបានសារភាពជាបឋម គួរឲ្យស្លុតចិត្តនិងភ្ញាក់ផ្អើលថា មូលហេតុ ព្រោះតែខ្លួនញៀនថ្នាំអត់លុយទិញជក់ ទើបសម្លាប់ប្រពន្ធក្រោយរបស់ឪពុកខ្លួន ប្លន់យកគ្រឿងអលង្កានិងលុយទៅទិញថ្នាំញៀនជក់។
ក្នុងប្រតិបត្តការនេះ កម្លាំងអាវុធហត្ថឃាត់ខ្លួនបានពីរនាក់ គឺកូនប្រុសនាយហុងដា និងស្រីស្នេហ៍ នៅផ្ទះគ្មានលេខ ក្រោយវិហាចាម ភូមិ1 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។


