Sponsor
Pisey

ពាក្យសម្ដីប៉ុន្មានម៉ាត់ របស់លោកគ្រូពេទ្យ ដារ៉ា ធ្វើឲ្យលោក ផែង វណ្ណៈ លែងហ៊ានធ្វើការពិនិត្យសុខភាពនៅ មន្ទីរពេទ្យក្នុងស្រុក សុខចិត្តធ្វើការចំណាកស្រុក មកដល់ប្រទេសថៃ ដើម្បីពិនិត្យសុខភាព និងធ្វើការបង្ហោះជាសាធារណៈ នៅលើគណនីហ្វេសប៊ុករបស់លោក។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលមានដូច តទៅ៖

មិនអោយខ្ញុំចេញមកពិនិត្យសុខភាពនៅបាងកកយ៉ាងម៉េច​ បើលោកវេជ្ជបណ្ឌិត​ ដារ៉ា​ នៅពេទ្យរ៉ូស្ស៊ីនិយាយថា​ ប៉ះកង់ក៏គេយកលុយ​ ស៊ីគុយទាវក៏គេយកលុយ​ បើអត់លុយចង់អោយពេទ្យមើលយ៉ាងម៉េច​ ?​

និយាយបានល្អណាស់លោកវេជ្ជបណ្ឌិត​ បើខ្ញុំជាមេលោកវិញលោកវេជ្ជបណ្ឌិតនិយាយរបៀបនេះ​ ខ្ញុំស៊ីញ៉េដកចោល​ ២៤​ ម៉ោងបាត់​ហើយ​ ព្រោះ​សំដី​លោកធ្វើអោយពលរដ្ឋស្អប់ដល់ពេទ្យដែលល្អត្រឹមត្រូវទៀតផ​ង​ ។​

សូមកុំយកជីវិតមនុស្សទៅប្រៀបធៀបជាមួយការប៉ះកង់​ ឬ​ កាស៊ីគុយទាវ​ ។​ ប្រធានពេទ្យរ៉ូស្ស៊ីគួរហៅគាត់អប់រំ​ និងបង្រៀនក្រមសីលធម៌គ្រូពេទ្យដល់គាត់ផងកុំអោយនិយាយដូចក្មេងបៀមដៃ​ ។

លោក ផែងវណ្ណៈ នៅប្រទេសថៃ
សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor